header ads

Sponsor

ខណៈនៅក្នុងយប់ថ្ងៃទី០៩នេះក្រុមកីឡាបាល់ទះនារីជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមកីឡាបាល់ទះនារីជម្រើសជាតិហ្វីលីពីននៅវេលាម៉ោង ៧ និង៣០នាទីនៅពហុកីឡាដ្ឋានជាតិអូឡាំពិកនោះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំគ្រប់គ្នា ។ ប៉ុន្តែជាមួយគ្នានោះសម្រស់របស់កីឡាបាល់ទះនារីជម្រើសជាតិម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា វី ឌីនីត កំពុងត្រូវបានអ្នកលេងបណ្តាញសង្គមធ្លាក់ក្នុងអន្លង់ស្នេហ៍ស្ទើរគ្រប់គ្នា ។ 

វី ឌីនីត ជាកីឡាបាល់ទះនារីជម្រើសជាតិកម្ពុជាដែលនឹងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២នៅយប់នេះ។ ជាមួយរូបភាពជាច្រើនសន្លឹកដែលបានចែកចាយនៅក្នុងបណ្តាញសង្គម វី ឌីនីត ត្រូវបានគេមើលឃើញថាមានសម្រស់ស្រស់ស្អាតរូបរាងខ្ពស់ស្រឡូនមិនចាញ់តារាម៉ូដែលប៉ុន្មានឡើយហើយមុខមាត់ទៀតសោតក៏ស្រស់ស្អាតបែបធម្មជាតិផងដែរ ។ នាងត្រូវបានគេស្គាល់ថាជាអ្នកខេត្តត្បូងឃ្មុំ ។ 

ជាមួយនឹងសម្រស់របស់កីឡាបាល់ទះនារីរូបនេះបានធ្វើឱ្យបេះដូងអ្នកលេងបណ្តាញសង្គមជាពិសេសបុរសៗជាច្រើនញាប់ញ័រស្ទើរគ្រប់គ្នាដោយម្នាក់ៗបានសរសើរនូវរូបសម្រស់ក៏ដូចជាសមត្ថភាពរបស់កីឡាការិនីរូបនេះដែលមានសមត្ថភាពចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏ធំស៊ីហ្គេមលើកទី៣២ ។ ក្នុងនោះក៏មានការជូនពរឱ្យកីឡាបាល់ទះនារីជម្រើសជាតិកម្ពុជាបានទទួលជោគជ័យយកឈ្នះគូប្រកួតនៅក្នុងយប់នេះថែមទៀតផង៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post