header ads

Sponsor

ក្នុងនាមជាអគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាអតីតតារាចម្រៀងលោក មួន ម៉ារ៉ា បានបង្ហាញក្តីរំភើបខ្លាំងដោយកីឡាការិនី ស្រួង ភារី ដណ្តើមបានមេដាយមាសជូនប្រទេសជាតិចំពោះការប្រកួតទៅលើវិញ្ញាសា ប៊ីយ៉ាការ៉ុម ៣ បាំង សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២នេះ ។

សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ដែលមានប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះអតីតម្ចាស់បទ«អូនទៅភ្នំពេញ»រូបនេះបានបង្ហាញការខិតខំប្រឹងប្រែងជាខ្លាំងជាពិសេសការមើលថែ រៀបចំនឹងសម្របសម្រួលចំពោះកីឡាករ កីឡាការិនីផ្នែកប៊ីយ៉ា។ ក្នុងនោះលោកថែមទាំងបង្ហាញការព្រួយបារម្ភដោយខ្លាចពុំមានការផ្សាយផ្ទាល់វិញ្ញាសា ប៊ីយ៉ានេះតាមកញ្ចក់ទូរទស្ស ន៍ថែមទៀត ។

ប៉ុន្តែជាលទ្ធផលនោះមានបងប្អូនអ្នកគាំទ្រជាច្រើនកុះករបានទៅទស្សនាផ្ទាល់នៅក្នុងវិញ្ញាសា ប៊ីយ៉ាការ៉ុម នៅផ្សារទំនើបអ៊ីអន២កាលពីថ្ងៃទី ០៨កន្លងទៅ ។

គេចាំបានថាក្រោយពីបញ្ចប់អាជីពចម្រៀងលោក មួន ម៉ារ៉ា បានងាកទៅបង្កើតមុខរបរថ្មីពោលជាម្ចាស់ក្លឹប Champion Snooker ជិត ១០ឆ្នាំមកហើយ ។ សព្វថ្ងៃលោកក៏មានតួនាទីជាអគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាផងដែរ ។សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២នេះគេសង្កេតឃើញថាទាំងរូបលោកនិងភរិយាបានបង្ហាញវត្តមាន ដើម្បីគាំទ្រនឹងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីផ្នែកវិញ្ញាសាប៊ីយ៉ាគ្រប់ការប្រកួត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post