header ads

Sponsor

លោកហុងដា អ្នកចាត់ការទូទៅនៃក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលជាជនជាតិជប៉ុនម្នាក់នេះ បានជួយច្រើនណាស់ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៨ មក។

ដ្បិតថានៅពេលនេះ ក្រុមជម្រើសជាតិកម្ពុជាមិនអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ក៏ដោយ ប៉ុន្តែរយៈពេល ៥ឆ្នាំមកនេះ លោកបានធ្វើឱ្យវិស័យកីឡាបាល់ទាត់ដើរដល់ចំណុចខ្លាំងមួយនៅក្នុងតំបន់ ព្រមទាំងបានបង្វិកកីឡាករកម្ពុជាឱ្យក្លាយជាធនធានកីឡាដ៏ល្អសម្រាប់ជាតិកម្ពុជា។

នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣នេះ លោកបានបញ្ចេញសារមួយនៅលើទំព័រហ្វេសបុករបស់លោកដោយបានឱ្យដឹងយ៉ាងដូច្នេះថា៖

«អរុណសួស្តី! ដូចដែលអ្នកបានដឹងហើយថា ការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារបស់ខ្ញុំ ត្រូវបានបញ្ចប់កាលពីយប់មិញនេះ។ យើងចង់ឲ្យអ្នកសប្បាយចិត្តជាងនេះ ជាមួយនឹងលទ្ធផលប្រសើរជាងនេះ។ ប៉ុន្តែយើងមិនអាចធ្វើវាបានឡើយ។ ជីវិតរបស់យើងមិនដូចអ្វីដែលបានគិតទុកមុននោះទេ ហើយការពិតពេលខ្លះក៏ពិបាកទទួលយកដែរសម្រាប់ខ្ញុំ។

ខ្ញុំមានអារម្មណ៍បែបនេះជាច្រើនដងមកហើយ ក្នុងអំឡុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារបស់ខ្ញុំ ចាប់តាំងពីឆ្នាំ២០១៨។ ប៉ុន្តែ "អ្នក" គឺជាកម្លាំងចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំ។ វាគឺជាមូលហេតុដែលខ្ញុំអាចបន្តការដឹកនាំរហូតដល់ទីបញ្ចប់បាន។ ខ្ញុំចង់និយាយអរគុណទៅកាន់អ្នកសម្រាប់អ្វីគ្រប់យ៉ាង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ អ្នកបានផ្តល់ឲ្យខ្ញុំ និងកីឡាករទាំងអស់ គ្រប់បែបយ៉ាង។ ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះអ្នកទាំងអស់គ្នា។ ជាចុងបញ្ចប់ ខ្ញុំចង់ប្រាប់អ្នកថា "ត្រូវតែមានក្តីស្រមៃ ហើយចាប់ក្តីស្រមៃនោះឲ្យបាន"។ អរគុណ ជួបគ្នាពេលក្រោយ! Keisuke Honda»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post