header ads

Sponsor

រឿងរ៉ាវដែលមហាជនកំពុងមានការចាប់អារម្មណ៍ ទាក់ទងនឹងកាមេរ៉ា​របស់​ជនជាតិ​ហ្វី​លី​ពី​នដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍ស៊ីហ្កេម ភ្លេចនៅលើកង់បី ហើយត្រូវបានម្ចាស់យកទៅលក់នោះ ពេលនេះមានការវិវត្តន៍ថ្មីហើយ គឺម្ចាស់ហាងដែលទិញពីពូកង់បី បានប្រគល់ជូនម្ចាស់ដើមវិញហើយ ដោយមិនយកប្រាក់អ្វីឡើយ។

ចំណែកឯ ពូកង់បី ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ច ឃាត់សួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ខណ្ឌច្បាអំពៅហើយ។

សូមជម្រាបជូនថាបើយោងតាមប្រកាសរបស់ឯកឧត្តមខៀវកាញារិទ្ធ បានឱ្យដឹងថា ៖ កាលពីថ្ងៃ ១០ ខែឧសភា ម៉ោងប្រហែល ៣ រសៀល មានជនជាតិហ្វីលីពីនមួយក្រុម ដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍ស៊ីហ្កេម បានភ្លេចកាមេរ៉ានៅលើតុកៗ ពេលដែលគាត់ធ្វើដំណើរពីម្តុំវិមានឯករាជ្យ មកឈប់នៅម្តុំវាលមេន។ ក្នុងកាមេរ៉ានោះមានរូបថតព្រឹត្តិការណ៍មួយចំនួនធំ មិនទាន់បានកូពីចេញ ហើយកាមេរ៉ានោះមានតម្លៃថ្លៃគួរសមដែរ។ ពួកគាត់បានព្យាយាមស្វែងរក តែរកមិនឃើញ។ ពេលធ្វើដំណើរ គាត់បានថតរូបជាប់ពូតុកៗ ដោយចៃដន្យ។

បន្ទាប់ពីឃើញសារមួយនេះ ម្ចាស់ហាងលក់កាមេរ៉ា ក្រោយពីបានដឹងថាកាមេរ៉ាដែលខ្លួនបានទិញគឺជារបស់ជនជាតិហ្វីលីពីន ក៏ស្រាប់តែបង្ហោះសារ ឱ្យដឹងថា៖ ក្នុងនាមជាម្ចាស់ផ្ទះ SEA Games បងប្អូនហ្វីលីពីន ដែលបានភ្លេចម៉ាស៊ីនថតលើតុកតុក អាចទាក់ទងមកយើងខ្ញុំតាមតេលេក្រាម (855) 12 80 40 33 សូមជួយshare ដើម្បីអោយម្ចាស់គាត់បានឃើញ សូមអរគុណ។

ក្រោយបង្ហោះបានប៉ុន្មានម៉ោងប៉ុណ្ណោះ ម្ចាស់កាមេរ៉ា បានទាក់ទងទៅម្ចាស់ហាងរួចម្ចាស់ហាងប្រគល់កាមេរ៉ាជូនម្ចាស់ដើមវិញ ដោយពុំយកប្រាក់អ្វីឡើយ ខណៈម្ចាស់កង់បីក៏ត្រូវបានសមត្ថកិច្ចឃាត់សួរនាំផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post