header ads

Sponsor

ថ្មីៗនេះគេបានឃើញតារាសម្តែង នៅ សូនីតា និងស្វាមីបានជានាគ្នាវិញនឹងបានបង្ហាញភាពផ្អែមល្ហែមនៅតាមបណ្តាញសង្គមដោយការសរសើរគ្នាទៅវិញទៅមកថែមទៀត ។ ជាពិសេសថ្មីៗនេះតារាសម្តែងធ្មេញច្រពើសរូបនេះបានបង្ហោះសារជូនពរស្វាមីដែលកំពុងឈឺដោយសារធ្វើការច្រើនក្នុងព្រឹត្តិការណ៍ស៊ិហ្គេមលើកទី ៣២នេះ ។

ជាមួយនឹងរូបភាពដេកស្តូកស្តឹងរបស់ស្វាមីស្រីស្អាត នៅ សូនីតា បានភ្ជាប់សំណេរដែលមានអត្ថន័យថា«ឆាប់ជា daddy កុំឈឺយូរពេកមានការងារច្រើនណាស់ដែលរង់ចាំបង (អត់ចង់ជួបទិដ្ឋភាពដូចពីមុនទេ) ថាចប់ seagame ជូនអ្នកផ្ទះដើរលេងនោះអី មនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះការងារទ្រាំរហូតដល់ចប់កម្មវិធីសន្លប់យកតែម្តងស៊ូៗdaddy»។ជាមួយនឹងការលើកឡើងរបស់ នៅ សូនីតា ក៏ទទួលបានការជូនពរបន្ថែមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈដល់ឯកឧត្តម ទិត ថាវរិទ្ធ ជាច្រើនផងដែរ។

អ្វីដែលកត់សម្គាល់សារលើកទឺកចិត្តរបស់ នៅ សូនីតា ចំពោះឯកឧត្តម ទិត ថារិទ្ធ ជាស្វាមីកាន់តែបញ្ជាក់ឱ្យឃើញថាចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែរឹងមាំក្រោយពីមានបញ្ហារកាំរកូសកាលពីមួយរយៈមុនរហូតដល់ នៅ សូនីតា បានចាកចេញពីផ្ទះវីឡាដែលនៅបុរីប៉េងហួតបឹងស្នោមករស់នៅផ្ទះល្វែងនៅម្តុំព្រែកលាភទៀតផង ។ ប៉ុន្តែយ៉ាងណាសព្វថ្ងៃ តារាសម្តែងរូបនេះនឹងកាន់តែមានឥទិ្ធពលក្រោយស្វាមីត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យតែងតាំងបន្ថែមតួនាទីពីអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកជារដ្ឋលេខាធិ ការ ដែលកាន់តែធ្វើឱ្យ នៅ សូនីតា កាន់តែរីករាយថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post