header ads

Sponsor

ដោយសារមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៏ដ៏ធំស៊ីហ្គេមលើកទី ៣២តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានបណ្តើរគ្នាទៅកម្សាន្តនៅប្រទេសបារាំងកាលពីថ្ងៃទី ១០ម្សិលមិញនេះ ។ ជាមួយគ្នានោះលោកក៏បានបង្ហាញការអរគុណចំពោះការលើកទីកចិត្តរបស់ ហ្វេន ហ្វេន ហើយក្នុងនោះលោកក៏បានបង្ហាញការសុំទោសដែលខ្លួនមិនអាចបំពេញបំណងអ្នកគាំទ្របាន តែយ៉ាងណាលោកថានឹងខិតខំព្យាយាមបន្ថែមទៀត។​

ដ្បិតជាតារាចម្រៀងងករាជ្យ តែគូស្នេហ៍តារាចម្រៀងមួយគូនេះត្រូវបានគេមើលឃើញថាលោកក៏ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងនឹងអាចរកចំណូលបានច្រើនមិនចាញ់តារាល្បីរៀមច្បងនោះឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅតែមានការចង់ដឹងពីមូលហេតុដែលលោកមិនមានវត្តមាននៅក្នុងកម្មវិធីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលមានសិល្បករការិនីទាំងបុរាណនិងសម័យជាច្រើនពាន់នាក់ចូលរួម ទាំងដែលលោកក៏មានការបទចម្រៀង«មហានគរ»ជាបទដែលមានអត្ថន័យល្អស័ក្តិសមនៅក្នុងបកស្រាយនៅក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។

កាន់តែកៀកដល់ថ្ងៃបិទបញ្ចប់ពិធីដ៏ធំនេះ លោក ជី​ ដេវីត បានដឹកដៃ ទេព បូព្រឹក្ស ដែលទើបសម្រាលកូនដំបូងមិនទាន់បានបីខែផងនោះទៅដើរលេងនៅប្រទេសបារាំងធ្វើព្រងើយ ខណៈ អ្នកគាំទ្រជាច្រើននៅតែចង់ឱ្យលោកនិងដៃគូ ទេព បូព្រឹក្ស បង្ហាញមុខជាមួយនឹងការបកស្រាយបទចម្រៀង «មហានគរ» និង « វីរនារី» នៅក្នុងថ្ងៃបិទបញ្ចប់កម្មវិធីស៊ីហ្គេមនាពេលឆាប់ៗខាងមុខនេះ។ ហាក់មិនចង់បកស្រាយវែងឆ្ងាយតារាចម្រៀងរ៉េបរូបរាងខ្ពស់ស្រឡះរូបនេះបាននិយាយទៅកាន់ហ្វេនហ្វេនរបស់ខ្លួនថា«អរគុណបងប្អូនសម្រាប់ពាក្យជូនពរ ទឹកចិត្តបងប្អូនខ្ញុំអរគុណណាស់ហើយក៏សុំអភ័យទោសដែរខ្ញុំមិនអាចបំពេញបំណងបងប្អូន ខ្ញុំនឹងខំប្រឹងបន្ថែម ឱកាសនៅមានច្រើនទៀត»។

ការលើកឡើងរបស់ ជី ដេវីត បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនអស់ចិត្តហើយម្នាក់ៗក៏បានចូលរួមលើកទឹកចិត្តដល់រូបលោក និងជូនពរឱ្យលោកនិងគូស្នេហ៍បានសុខសុវត្ថិភាពនៅក្នុងដំណើរកម្សាន្តនៅប្រទេសប៉ែកអឺរ៉ុបមួយនេះហើយរំពឹងថាត្រឡប់មកវិញលោកនឹងមានសកម្មភាពសិល្បៈថ្មីៗបង្ហាញដល់អ្នកគាំទ្រ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post