header ads

Sponsor

ពិតជាមិនធម្មតាទាំងស្អាត ទាំងពូកែ រស់ សុមនា ដែលត្រូវគេស្គាល់ថាបេក្ខនារីនៅក្នុងកម្មវិធី Miss Teen 2023 បានទទួលមេដាយមាសផ្នែកកីឡាវាយសីនៅក្នុងវិញ្ញាសាវាយគូចម្រុះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ដែលមានប្រទេសកម្ពុជាជាម្ចាស់ផ្ទះ ។

ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២នេះគេសង្កេតឃើញថាមានវិញ្ញាសាជាច្រើនហើយដែលគិតត្រឹមថ្ងៃទី១០ម្សិលមិញនេះយើងសង្កេតឃើញថាប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលទទួលបានមេដាយច្រើនដល់ទៅ ១៣៩ ដែលមាន មេដាយមាស ៤៧ មេដាយប្រាក់ ៤១ និងមេដាយ សំរិទ្ធ ៥១។

អ្វីដែគួរឱ្យចាប់អារម្មណ៍ក្នុងចំណោម កីឡាករ កីឡាការិនី ជាច្រើនដែលទទួលបានមេដាយជូនប្រទេសជាតិនោះគេឃើញមានស្រីស្អាតដែលត្រូវបានគេស្គាល់ថាជាបេក្ខនារី Miss Teen 2023 រស់ សុមនា ក៏ជាម្ចាស់មេដាយមាសនៅក្នុងកីឡាវាយសី ផ្នែក វិញ្ញាសាវាយគូចម្រុះ។

ជាមួយនឹងជោគជ័យរបស់ស្រីស្អាតរូបនេះក៏ទទួលបានការលាន់មាត់សរសើរពីសំណាក់មហាជនគ្រប់ៗគ្នាថា រស់ សុមនា បានទាំងសម្រស់និងសមត្ថភាពជាកីឡាការិនីតំណាងប្រទេសកម្ពុជាចូលរួមប្រកួតជាមួយបណ្តារប្រទេសជិតខាងនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ហើយថែមទាំងទទួលជោគជ័យមេដាយមាសជូនប្រទេសជាតិថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post