header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយស្ងាត់ៗគេបានឃើញតារាសម្តែងនិយមលេងស្ទីលសិចស៊ី ហ្វាហ្វា បង្ហើរបទចម្រៀងដែលជាសំនៀងរបស់នាងផ្ទាល់ជាលើកដំបូងអមទៅដោយការសម្តែងកាយវិការដោយខ្លួនឯងយ៉ាងម្ញិកម្ញក់គួរឱ្យក្នាញ់ថែមទៀតផង ។

«ស្រឡាញ់អូនដេស»គឺជាចំណងជើងបទចម្រៀងរបស់ ហ្វាហ្វា ដែលក្នុងនោះនាងក៏សម្តែងដោយខ្លួនឯងថែមទៀត ។ អ្វីដែលកត់សម្គាល់ការសម្តែងនៅក្នុងបទចម្រៀងមួយបទនេះរបស់ស្រីស្អាត ហ្វាហ្វា ពិតជាទាក់ទាញមិនថាការស្លៀកពាក់ឬការលេងទឹកមុខទេមើលទៅគួរឱ្យស្រឡាញ់តែម្តង ។ មួយបទដំបូងរបស់ ហ្វាហ្វា ហាក់មិនសូវទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនប៉ុន្មានទេ ភាគច្រើនម្នាក់ៗបានបញ្ចេញមតិស្ទើរគ្រប់គ្នាពេញចិត្តការសម្តែងនិងការស្លៀកពាក់របស់នាងនៅក្នុងបទចម្រៀងច្រើនជាងសំឡេង។ ប៉ុន្តែយ៉ាងណាក៏មានការលើកទឹកចិត្តដល់ ហ្វាហ្វា ដែលមានភាពក្លាហានបង្ហាញទឹកដមសំឡេងដល់អ្នកគាំទ្រក្រៅពីសមត្ថភាពក្នុងការសម្តែង ។ 

ស្រីស្អាត ហ្វាហ្វា កាន់តែឡើងកូដក្រោយនាងមានភាពក្លាហានក្នុងសម្តែងឈុតឆាកស្នេហាស្រើបស្រាលនៅក្នុងរឿងអប់រំមួយ ប៉ុន្តែយ៉ាងណាស្រីស្អាតរូបនេះក៏ទទួលរងព្រនង់រិះគន់មិនស្ទើរដែរ ។ ពេលនេះ ហ្វាហ្វា កំពុងមមាញឹកនៅក្នុងការសម្តែងរឿងក៏ដូចជាការថតស្ប៉តផលិតផលនានាស្ទើរគ្មានពេលសម្រាក ។ ស្រីស្អាតសាច់សខ្ចី ហ្វាហ្វា នៅតែជាតារាដែលម្ចាស់ផលិតកម្មក៏ដូចជាម្ចាស់ក្រុមហ៊ុននានាត្រូវការព្រោះនាងមានទាំងសម្រស់ សមត្ថភាពរួមនឹងភាពក្លាហាននៅក្នុងការសម្តែងឈុតឆាកដែលតួសម្តែងមួយចំនួនមានភាពរួញរា៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post