ក្រោយរៀបការប្រមាណជិតបួនឆ្នាំជាមួយមិត្តរួមអាជីពពិធីករលោក អេង ឬទ្ធី នោះពេលនេះពិធីការិនី ស៊ឹម សូលីកា បានពពោះកូនដំបូងហើយ។ ជាមួយនឹងការប្រកាសមានផ្ទៃពោះរបស់ភរិយាពីសំណាក់លោក អេង ឬទ្ធី នោះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនជូនពរគ្រប់គ្នា ។
ជាមួយនឹងរូបភាពជាច្រើនសន្លឹកជាមួយភរិយា ស៊ឹម សូលីកា និងអ្នកម្តាយនោះលោក អេង ឬទ្ធី ដែលសព្វថ្ងៃមានងារជាឯកឧត្តមនោះបានភ្ជាប់សំណេរថា«អរគុណសន្តិភាព មានដំណឹងល្អជម្រាបអ្នកម្តាយ អ្នកម្តាយបានចៅទន្សាយផឹកទឹកសន្សើមមួយហើយ» ។ក្រៅពីការប្រកាសពីរការទទួលសមាជិកថ្មីលោក អេង ឬទ្ធី ក៏មិនបានឱ្យដឹងថាភរិយារបស់ខ្លួនពពោះកូនប៉ុន្មានសប្តាហ៍ឡើយ។ គេចាំបានថាកន្លងមកលោក អេង ឬទ្ធី ធ្លាប់លើកឡើងថាលោកនិងភរិយា ចង់បានតាមគម្រោងមិនមែនតាមការចៃដន្យឡើយ ។
គួរបញ្ជាក់ថាមុនរៀបការជាមួយលោក អេង ឬទ្ធី អ្នកនាង ស៊ឹម សូលីកា ក៏មានកូនស្រីវ័យក្រមុំម្នាក់ទៅហើយជាមួយអតីតស្វាមីមុន។ តែសម្រាប់សមាជិកថ្មីនេះមិនទាន់មានការបញ្ជាក់ភេទនៅឡើយទេ ។ ស៊ឹម សូលីកា និង អេង ឬទ្ធី ត្រូវបានគេចាត់ទុកជាដៃគូដែលមានជីវិតស្នេហារលូនល្អនិងពោរពេញទៅដោយសុភមង្គលហើយ បើក្រឡេកមើលជិវភាពរបស់នៅរបស់ពួកគេក៏ហាយសូមិនធម្មតាដែរ ៕