header ads

Sponsor

ភ្នំពេញ៖ តាមរយៈ Facebook ផ្លូវការ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះបានបង្ហោះរូបថតចំនួន ៣សន្លឹកជាមួយក្មេងប្រុសលក់ផ្កាម្នាក់ នៅខេត្តបាត់ដំបង ក្នុងកម្មវិធីពិសាអាហារសាមគ្គីមួយ ដែលរៀបចំឡើងនៅខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

លោកបណ្ឌិតបញ្ជាក់ថា រូបថតអត់ព្រៀងទុកប៉ុន្មានសន្លឹក ដែលបានថតជាមួយក្មេងប្រុសលក់ផ្កានេះ ជាមួយកាយវិការ និងដំណើររឿងជីវិតរបស់គាត់ បានធ្វើឲ្យអារម្មណ៍លោកបណ្ឌិតរំភើបដោយមិនដឹងខ្លួន។

លោកបណ្ឌិតបានបញ្ជាក់ថា លោកកំពុងចាត់ឲ្យក្រុមការងារ ស្រាវជ្រាវរកក្មួយប្រុសម្នាក់នោះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់ និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត។

តាមរយៈ Facebook ផ្លូវការលោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពអមដោយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះ អោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន

ពេលកំពុងអង្គុយ នៅក្នុងកម្មវិធីអាហារសាមគ្គី នៅខេត្តបាត់ដំបង កាលពីថ្ងៃសុក្រកន្លងទៅនេះ ខ្ញុំបានក្រឡេកមើលឃើញក្មួយប្រុសម្នាក់ ដែលកំពុងឈរមើលមកខ្ញុំពីចំងាយ ជាមួយផ្កាមួយបាច់ នៅក្នុងដៃរបស់គាត់។

ខ្ញុំបានបក់ដៃហៅគាត់អោយចូលមកក្បែរ ដើម្បីសួរនាំអំពីគាត់ ហើយក៏ទិញផ្ការបស់គាត់ទាំងអស់ ដើម្បីចែកជូនប្អូនៗ ដែលនៅក្នុងកម្មវិធីនោះជាអនុស្សាវរីយ៍... ភ្លាមនោះគាត់បានសំពះអរគុណ ព្រមទាំងស្ទុះមកអោបខ្ញុំដោយទឹកមុខសប្បាយរីករាយ មុននឹងគាត់លាខ្ញុំចេញទៅ។ កាយវិការរបស់ក្មួយម្នាក់នេះ និងដំណើររឿងជីវិតរបស់គាត់ បានធ្វើអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន ដោយសារគាត់ប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញ ក្រោយលក់ផ្កាអស់ ក្រុមការងារក៏មិនបានយកព័ត៌មានបន្ថែមពីគាត់ដែរ។ ខ្ញុំបានអោយក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាព ក្រុមគ្រួសាររបស់គាត់ និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត។

(អរគុណបងប្អូន ដែលផ្ញើរូបថតប៉ុន្មានសន្លឹកនេះ មកអោយខ្ញុំកាលពីល្ងាចមិញ ដើម្បីក្រុមការងារងាយស្រួល ស្វែងរកក្មួយប្រុស)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post