header ads

Sponsor

ដោយសារតែមានរូបរាងស្រឡូនស្អាតគួរឱ្យទាក់ទាញនោះទើបតារាសម្តែង នួន ណត្ថិយា មិនខ្លាចក្នុងការស្លៀកឈុតសិចស៊ី បង្អួតរាងដល់ភ្នែកមហាជនឡើយ ។ យ៉ាងណាមិញថ្មីៗនេះ នួន ណត្ថិយា បានបង្អួតរាងយ៉ាងសិចស៊ីនៅក្នុងចំការក្រូចមួយដែលស្ថិតនៅក្នុងខេត្តកំពង់ចាមដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមបើកភ្នែកធំៗស្ទើរគ្រប់គ្នា ។

ស្ថិតក្នុងសម្លៀកបំពាក់អាវវាលក្លៀកនិងខោក្នុងយ៉ាងសិចស៊ី ស្រីស្អាត នួន ណត្ថិយា បានបង្ហាញសម្រស់នៅក្នុងចំការក្រូចធ្វើព្រងើយដែលធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រលាន់មាត់គ្រប់គ្នា ។ ដ្បិតការស្លៀកពាក់ស្ទីលបែបនេះខុសពេលវេលាក្តី តែរូបភាពសិល្បៈរបស់តារាសម្តែងម្នាក់នេះហាក់ទទួលបានការពេញចិត្តនិងលាន់មាត់សរសើរពីរូបរាងដ៏ស្រស់ស្អាតរបស់នាងច្រើនជាងជាងការរិះគន់ ។

មិនមានអ្វីចម្លែកទេជាញយដង នួន ណត្ថិយា តែបង្ហាញរាងបែបនេះតាមរយៈការស្លៀកពាក់សិចស៊ី ជាពិសេសនៅពេលនាងចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិក្នុងសិល្បៈ។

ចុងក្រោយនេះគេសង្កេតឃើញថា នួន ណត្ថិយា កាន់តែមានសម្រស់ទាក់ទាញក្រោយពីនាងបានកែបន្ថែមដើមទ្រូងឱ្យធំ និងច្រមុះជាថ្មី ។ អ្វីដែលចាប់អារម្មណ៍រូបរាងដ៏ទាក់ទាញរបស់ស្រីស្អាតរូបនេះក៏មិនមែនបានមកដោយងាយស្រួលឡើយពោលនាងចំណាយពេលហាត់ប្រាណ ជាទៀងទាត់និងមានការទទួលទានត្រឹមត្រូវដែលជារឿយៗនាងក៏តែងចែករំលែកបទពិសោធន៍នេះជូនដល់អ្នកគាំទ្រផងដែរ ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post