header ads

Sponsor

ខណៈពិធីបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ស្អែកនេះគេសង្កេតឃើញសិល្បករការិនីមួយចំនួនបានបង្ហាញការមិនសប្បាយចិត្តក្រោយខ្លួនខំប្រឹងសម្តែងនៅក្នុងព្រឹត្តិការណ៍នេះដោយមិនទទួលកម្រៃ តែជាលទ្ធផលសូម្បីតែសំបុត្រសម្រាប់ចូលទស្សនាក៏មិនទទួលបានដែរ ។មិនទុកយូរ តារាសម្តែង នៅ សូនីតា ក៏បានបញ្ចេញអារម្មណ៍ទាំងនេះជាសាធារណៈ តែក្រោយមកនាងក៏បានលុបសំណេរទាំងនេះទៅវិញ ។

ក្រោយឃើញនារីម្នាក់ដែលជាបុគ្គលដែលមានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមបានសម្ញែង លិខិតសម្រាប់ចូលរួមទស្សនានៅក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមជាច្រើនសន្លឹកនៅក្នុងបណ្តាញសង្គមនោះ តារាសម្តែងដែលកំពុងស្ពាយងារជាលោកជំទាវ នៅ សូនីតា បានលើកឡើងផាំងតាមការបង្ហោះសារដែលមានអត្ថន័យថា«ពេលខ្លះអយុត្តិធម៌សម្រាប់អ្នកសិល្បៈនិងក្រុមការងារដែលខំលះបង់ពេលវេលាកម្លាំងកាយចិត្តសាំងម៉ូតូ ឡានខ្យល់គទាំងយប់អាធាត្រថ្ងៃក្តៅសព្វគ្រប់បែបយ៉ាង ចុងក្រោយសូម្បីសំបុត្រមួយសន្លឹកគ្មានមនុស្សគួរបានបែរជាគ្មានមនុស្សមិនគួរបានបែរជាមានសុំអត់យោបល់»។

ការលើកឡើងរបស់ នៅ សូនីតា ក៏ទទួលបានការគាំទ្រនិងបញ្ចេញយោបល់ច្រើនពីសំណាក់មិត្តរួមអាជីពជាហូរហែរ ប៉ុន្តែភ្លាមៗនោះ នៅ សូនីតា ក៏បានលុបសារទាំងនេះវិញ ។ បើតាមប្រភពអ្នកសិល្បៈដែលចូលរួមនៅក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនាពេលកន្លងមកបានឱ្យដឹងថាទោះពួកគេបានចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះក៏ពិតមែន តែក្រោយពេលចប់ការសម្តែងមិនអាចមកអង្គុយទស្សនាឬដើរផ្តេសផ្តាសចេញពីកន្លែងដែលគេរៀបចំសម្រាប់សិល្បករការិនីទាំងនោះឡើយ ។ហេតុនេះហើយទើបមានការអាក់អន់ចិត្តនឹងបង្ហោះសារបែបនេះក្រោយឃើញមនុស្សមួយចំនួនបានទទួលសំបុត្រចូលទស្សនាច្រើនបែបនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post