header ads

Sponsor

កណ្តាល៖ ជនជាតិប៊ុលហ្គារី ៣នាក់ត្រូវបាន សមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគាស់ទូATMមួយកន្លែង កាលពីវេលាម៉ោង ២២:៥០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខរោងចក្រសាន់បេស ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ០៣នាក់ ១.ឈ្មោះ NIKOLAEV IVELIN DIMITROV ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិប៊ុលហ្គារី ជាអ្នកធ្វើសកម្មភាព។ ទី២.ឈ្មោះ TZVETANOV NIKOLAY ANDREEV ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិប៊ុលហ្គារី អ្នកធ្វើសកម្មភាពដូចគ្នា  និងទី៣.ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិប៊ុលហ្គារី ទាំង៣នាក់ស្នាក់នៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ ។

ចំពោះវត្ថុតាងដកហូតបានមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រុស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6061 ។ ២.កុំព្យូទ័រយួដៃ១គ្រឿងពណ៌ទឹកប្រាក់។ ទូរស័ព្ទចំនួន ០៣គ្រឿង។ លិខិតឆ្លងដែន ចំនួន ០៣ក្បាល។ អត្តសញ្ញាណប័ណ្ណចំនួន០៤ សន្លឹក។ កាតចំនួន ០៦សន្លឹក។ កាបូបដាក់ប្រាក់ចំនួន០៣។ បណ្ណសម្គាល់យានជំនិះ ថតចម្លង ០១សន្លឹក។ រូបថត ៤x៦ ចំនួន១០សន្លឹក។ ដែកតាន់រាងអក្សរ L មុខសំប៉ែតសម្រាប់ឆ្កឹះសោ ០១, ដែកសំប៉ែតរាងអក្សរ Z ០១, ដែកលួស ០១សរសៃប្រវែង១០ស.ម កូនកាំបិតរ៉ូត ០១ និងផ្លែកាំបិតមួយប្រអប់ ស្រោមម៉ាលេត ០១។កូនសោរចំនួន ០៥កូន។ មួកឆាងចំនួន ០៦ មួក ស្រោមដៃ ០១គូ ម៉ាស ពណ៌លឿង ០១ប្រអប់។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣:១០នាទី ជនរងគ្រោះបានទទួលដំណឹងតាមរយៈទូរសព្ទដៃ ពីបុគ្គលិក ដែលបំរើការងារក្នុងធនាគារ អេស៊ីលីដា សាខាឃុំបែកចានថា មានកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងនៅកន្លែងទូ ATM ទីតាំងមុខរោងចក្រសាន់បេស ឃុំពើក មានសភាពស្រអាប់មើលមិនច្បាស់។

ភ្លាមនោះជនរងគ្រោះបានបញ្ជាឱ្យបុគ្គលិក ចុះទៅពិនិត្យមើលឃើញថាកាមេរ៉ាសុវត្ថិភាព ផ្នែកខាងក្នុងមានគេយកប្រាយពណ៌ស មកបាញ់បណ្តាលឱ្យស្រអាប់មើលមិនឃើញ និងមានស្នាមគាស់លើទូ ATM ផ្នែកខាងក្រោយតែមិនបានសម្រេច បន្ទាប់មកក៏ចាប់ផ្តើមឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពឃើញថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី  ស្រាប់តែឃើញជនសង្ស័យជាជនបរទេសចំនួន ០២នាក់ ភេទប្រុស បានដើរចូលទៅក្នុងកន្លែងទូ ATM ហើយធ្វើសកម្មភាពយកប្រាយបាញ់លើកាមេរ៉ាខាងក្នុង  មួយសន្ទុះធំ ក៏ដើរចេញទៅវិញបាត់ទៅ។

ក្រោយពីឆែកាមេរ៉ារួច  ជនរងគ្រោះបានរាយការណ៍ទៅផ្នែកជំនាញស្រុក និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្រាវជ្រាវ មើលជុំវិញកន្លែងកើតហេតុ ។ លុះនៅវេលាម៉ោង ២២:២០នាទី  ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចេញល្បាតក្នុងភូមិសាស្ត្រខាងលើ ស្រាប់តែឃើញជនសង្ស័យទាំង ០៣នាក់ ជិះរថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6061 មកចតនៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងលិចផ្សារអង្គស្នួលបន្តិច រួចជនសង្ស័យ០២នាក់ បានចុះដើរសំដៅទៅកន្លែងទូ ATM ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបាន នាំខ្លួនជនសង្ស័យទាំង ០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក និងពិនិត្យផ្ទៀងផ្ទាត់ភិនភាគជាមួយកាមេរ៉ាសុវត្ថិភាព  គឺជាជនសង្ស័យដែលបានធ្វើសកម្មភាពយកប្រាយបាញ់កាមេរ៉ានិងគាស់ទូ ATM នោះមែន ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យម្នាក់បានចម្លើយសារភាពថា នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខ្លួនបានជិះរថយន្ដជាមួយ បក្ខពួក២នាក់ទៀត ដោយបក្ខពួកខ្លួនឈ្មោះ TZVETANOV NIKOLAY ANDREEV បានប្រាប់ខ្លួនថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ គេទាំងពីនាក់បានចូលទៅក្នុងទូ ATM មួយកន្លែងហើយបានបាញ់ស៊ូប្រាយដាក់កាមេរ៉ាសុវត្ថិភាព និងគាស់ទូ ATM នោះមែន ដោយសារពួកគាត់ស្រវឹងស្រា។


ហើយនៅថ្ងៃទីទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ  ឈឿន  សុចិត្ត  ស្នងការនគរបាលខេត្តកណ្តាល  និងមានការឯកភាពពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែន បានសហការណ៍ជាមួយកម្លាំងសង្កាត់បឹងទំពុនទី១ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមេភូមិ ចំរើនផលទី១ បានចូលឆែកឆេរទីតាំងជនសង្ស័យស្នាក់នៅក្នុងសណ្ឋាគារ ដែលជនសង្ស័យស្នាក់នៅដោយដកហូតសម្ភារៈមួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញស្រុក កសាងសំណុំរឿងដើម្បីចាត់ការតាមបន្តតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post