header ads

Sponsor

ធ្មេចបើកៗតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា រៀបការបានបួនឆ្នាំហើយដែលថ្ងៃទី ១៦ ឧសភានេះ ជាខួបអាពាហ៍ពិពាហ៍របស់អ្នកនាង ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់ថ្ងៃដ៏ពិសេសនេះតារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះក៏មិនភ្លេចនឹងបង្ហាញអារម្មណ៍ផ្អែមល្ហែមនឹងពោលពាក្យសរសើរស្វាមីពេញមាត់ៗស្តាប់ហើយពិតជាមានក្តីសុខជំនួស ។

តារាចម្រៀង ឱក សុគន្ធកញ្ញា ជាសិល្បការិនីដែលមានភាពជោគជ័យទាំងព្រមមិនថាជីវិត សិល្បៈ មុខជំនួញ ជាពិសេសជិវិតគ្រួសារតែម្តង ។ ជាក់ស្តែងចាប់តាំងពីរៀបការមកដល់ពេលនេះជីវិតអ្នកនាងកាន់តែមានសុភមង្គលដោយទទួលបានក្តីស្រឡាញ់ការជ្រោមជ្រែងនិងការលើកទឹកចិត្តពីសំណាក់ស្វាមីលោក អ៊ឹង សុខលី យ៉ាងពេញទំហឹងតែម្តង ។ សម្រាប់នៅក្នុងថ្ងៃពិសេសនេះ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារដែលមានអត្ថន័យថា«៤ឆ្នាំកន្លងផុតហើយពេលវេលាពិតជាដើរលឿនមែនអូនចង់និយាយថាអរគុណបងដែលស្ម័គ្រចិត្តចូលក្នុងជីវិតអូនអរគុណដែលបងព្រមមកលំបាកជាមួយគ្នាមកធ្វើជាឪពុក ជាបងប្រុស ជាមិត្តល្អ ជាអ្នកប្រឹក្សាជាដៃគូជីវិតជីវិតគូពិតជាមិនធម្មតា តែបងបានធ្វើគ្រប់យ៉ាងដើម្បីអូននិងកូនមានស្នាមញញឹមគ្រប់ពេលរីករាយខួប៤ឆ្នាំនៃអាពាហ៍ពិពាហ៍ប្ដីសម្លាញ់»។

ជាមួយនឹងថ្ងៃដ៏ពិសេសរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ទទួលបានការជូនពរពីសំណាក់មិត្តរួមទ្រនំព្រមទាំងអ្នកគាំទ្រជាច្រើន ។ អ្វីដែលកត់សម្គាល់ជារៀងរាប់ឆ្នាំ ឱក សុគន្ធកញ្ញា និងស្វាមីរួមទាំងកូនប្រុសតែងចេញទៅកម្សាន្ត ឬរៀបចំពិធី​ជាលក្ខណៈ​គ្រួសារ ហើយមានតារាល្បីៗជាមិត្តភក្តិចូលរួមផងដែរ។ សម្រាប់ខួបអាពាហ៍ពិពាហ៍បួនឆ្នាំនេះគេមិនទាន់ដឹងថាតើតារាចម្រៀង ឱក សុគន្ធកញ្ញា នឹងសម្រេចយកកូនទីពីរឬបែបណាឡើយ ខណៈកន្លងមកតារាចម្រៀងរូបនេះតែងអះអាងថាចង់បានកូនឱ្យបានច្រើន។

រហូតមកដល់ពេលនេះ ឱក សុគន្ធកញ្ញា នៅតែជាគ្រាប់ពេជ្រប្រចាំផលិតកម្មយក្សមួយនេះបើទោះមានតារាស្រីប្រុសជាច្រើនជ្រកក្រោមទ្រនំនេះក្តី ។ ទោះមិនមានបទចម្រៀងផ្ទុះកក្រើកខ្លាំង តែ ឱក សុគន្ធកញ្ញា នៅតែទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ជាពិសេសមានការលាន់មាត់សរសើរពីភាពប៉ិនប្រសព្វនៅក្នុងការថែរក្សាសម្រស់និងរូបរាងរបស់អ្នកនាងកាន់តែស្រស់សោភា ខ្លាំងជាងកាលពីនៅលីវទៅទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post