header ads

Sponsor

ស្ងាត់ៗតារាសម្តែងសម្បូររឿងអាស្រូវ រ៉ូស បានបង្ហោះរូបភាពនៅក្នុងឈុតរ៉ូបកូនក្រមុំយ៉ាងស្រសស្អាតដោយអះអាងថាត្រៀមខ្លួនបញ្ចប់ភាពនៅលីវ ប៉ុន្តែយ៉ាងណាតារាសម្បូររឿងអា ស្រូវរូបនេះបែរជាមិនហ៊ានបង្ហាញមុខកូនកំលោះទៅវិញដោយបញ្ជាក់ហេតុថាខ្លាចមានអ្នកដណ្តើម ។ ខណៈអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ថាមិនមែនជាការពិតទេ បើត្រៀមខ្លួនរៀបការត្រឹមត្រូវខ្លាចអីនឹងបង្ហាញមុខដៃគូជាសាធារណៈ។

ថ្មីៗនេះ រ៉ូស បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយបានបញ្ជាក់ថា«លាហើយភ្លើងពណ៌ លាហើយទឹកផ្លែឈើ bran លាហើយភាពនៅលីវ ប្តីឈប់អោយដើរលេងផ្តេសផ្តាស់ហើយអត់ហ៊ានបញ្ចេញមុខប្តីទេខ្លាចគេដណ្តើម សុំprivate ជារៀងរហូតស្ងប់ស្ងាត់រស់បានយូរ»។ការលើកឡើងរបស់ រ៉ូស ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចូលរួមត្រេកអរ តែក៏មានអ្នកខ្លះបានខមិនបែបឌឺដងថា «ឈប់ស្រមើស្រមៃទៅចែ»« បើមានពិតត្រឹមត្រូវខ្លាចអីនឹងបញ្ចេញខ្លាចតែរបស់គេទេដែលត្រូវលាក់»។

រ៉ូស ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលហ៊ុមព័ទ្ធទៅដោយរឿងអាស្រូវនឹងការរិះគន់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម ប៉ុន្តែអ្វីដែលគួរឱ្យសរសើរនោះ រ៉ូស មិនសូវតបតទៅវិញឡើយ ។ រ៉ូស ចាប់ផ្តើមមានឈ្មោះនៅក្នុងសិល្បៈក្រោយពីនាងមានភាពក្លាហានហ៊ានសម្តែងឈុតស្រើបស្រាលក្នុងការសម្តែងMVបទចម្រៀងមួយជាមួយលោក យុទ្ធ ឋានៈ ជាស្វាមីរបស់តារាចម្រៀង សូដា នីតា កាលពីប៉ុន្មានឆ្នាំមុន ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post