header ads

Sponsor

មហាជនអ្នកលេងបណ្ដាញសង្គមកំពុងផ្ទុះការរិះគន់ខ្លាំងទៅលើ កីឡាករជម្រើសជាតិថៃ Jonathan ក្រោយពីបោះមេដាយ និងតុក្កតាចោលទៅឱ្យអ្នកគាំទ្រ ដែលមហាជនចាត់ទុកថាទង្វើនេះ គឺបាត់ចរិតជាកីឡាករ និងជាការមើលងាយម្ចាស់ផ្ទះ ខណៈមេដាយ និងតុក្តតាតំណាងព្រឹត្តិការណ៍សុីហ្គេមបានផ្តល់ជូនកីឡាករនេះ គឺមានតម្លៃកិត្តិយសធំធេងណាស់ ដែលមិនមែនគ្រប់គ្នាចេះតែទទួលបាននោះទេ ទោះបីជាត្រឹមមេដាយប្រាក់ក៏ពិតមែន។

ជុំវិញនឹងទង្វើនេះដែរ កីឡាករបាល់ទាត់ជម្រើសជាតិថៃ Jonathan Khemdee បានផ្ដល់បទសម្ភាន៍ទៅសារព័ត៌មានថៃ Main Stand បានឱ្យដឹងថា ខ្លួនបានសម្រេចថានឹងចូលនិវត្តន៍ ហើយផ្តោតតែការលេងក្នុងស្រុកប៉ុណ្ណោះ ដើម្បីពង្រឹកទៅលើការប្រកួតនៅអ៊ីរ៉ុបវិញ ហើយទាក់ទងនឹងការប្រកួតនៅស៊ីហ្គេមនេះ លោកមិនពេញចិត្តចំពោះអាជ្ញាកណ្ដាលដែលមានទំនោរទៅខាងឥណ្ឌូនេស៊ី ដោយកីឡាកររូបនេះថា គ្រាប់ទី១គឺជាគ្រាប់សំណាង ហើយគ្រាប់ទី២គឺកំហុសរបស់អាជ្ញាកណ្ដាល។

សូមជម្រាបជូនថា កីឡាករសញ្ជាតិថៃ Jonathan Khemdee ទើបតែមានអាយុ ២១ឆ្នាំ និងលេងក្លឹបលីគទី១ Ratchaburi មានតួនាទីជាខ្សែការពារ ហើយការប្រកួតម្សិលមិញនេះ ក្រុមជម្រើសជាតិថៃ និងជម្រើសជាតិឥណ្ឌូនេស៊ី បានត្រឹមស្មើគ្នា ២ ទល់នឹង ២ នៅក្នុងការប្រកួតពេញម៉ោង ៩០ នាទីដំបូង។ ប៉ុន្តែលទ្ធផលបានប្រែប្រួលនៅក្នុងការបន្ថែមម៉ោង ១៥នាទី (២ដង) ដោយជម្រើសជាតិឥណ្ឌូនេស៊ី បានឈ្នះមកវិញក្នុងលទ្ធផលសរុប ៥ ទល់នឹង ២៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post