header ads

Sponsor

ក្រោយបើកចំហពីចំណងស្នេហ៍ជាសាធារណៈជាមួយអ្នកជំនួញអនឡាញម៉ាក់ អ៊ីអ៊ី អ្នកនិពន្ធ ដែលពេលនេះឡើងងារជាឧកញ៉ា យឹម តាស្រង់ តែងបង្ហាញរូបភាពផ្អែមល្ហែមជាមួយដែគូ មិនចាញ់គូស្នេហ៍យុវវ័យប៉ុន្មានឡើយ។ ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរនៅតាមបណ្តាញសង្គមក៏ទទួលបានទាំងការត្រេកអរនិងរិះគន់ដែលធ្វើឱ្យអ្នកនិពន្ធបទចម្រៀងរូបនេះមានការមិនសប្បាយចិត្តនឹងបានលើកឡើងបែបនេះទៅអ្នករិះគន់ពីជីវិតឯកជនរបស់ខ្លួន។

ទោះមិនទាន់រៀបការក្តី តែគូស្នេហ៍វ័យកណ្តាលមួយគូនេះបានរួមរស់ជាមួយគ្នានឹងបង្ហាញភាពស៊ីជម្រៅដូចប្តីប្រពន្ធទូទៅ ។ជារឿយៗគេតែងឃើញឧកញ៉ា យឹម តាស្រង់ និងម៉ាក់អ៊ីអ៊ី ឡាយវីដេអូលក់ផលិតផលរួមគ្នាដោយពេលខ្លះថែមទាំងបញ្ចេញកាយវិការយ៉ាងស្អិតរមួតដូចគូស្នេហ៍យុវវ័យ។ យ៉ាងណាមិញថ្មីៗនេះអតីតអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មហ្គាឡាលក់ស៊ីរូបនេះបានបង្ហោះវីដេអូមួយយ៉ាងផ្អែមល្ហែមក្នុងពេលពួកគេកំពុងទទួលទានអាហារដែលធ្វើឱ្យមានទាំងការត្រេកអរនិងការរិះគន់ពីសំណាក់អ្នកលេងនៅក្នុងបណ្តាញសង្គមជាច្រើន។ ដោយអ្នកខ្លះបានលើកឡើងថា«អាណិតប្តីដើមបន្តិចទៀតកូនបងកូនអូនវាយកូនយើង»«ប្តីក្មេងស្រីចាស់ស្រលាញ់ចឹងហើយ»«ធ្លាប់តែមានប្តីចាស់ដល់បានប្តីក្មេងរឿងអីមិនលង់😂»«ថ្មីៗចឹងឯង»។

ហាក់មិនសប្បាយចិត្តចំពោះរឿងការរិះគន់ជុំវិញជីវិតឯកជនរបស់ខ្លួន យឹម តាស្រង់ បានលើកឡើងនៅក្នុងវីដេអូមួយថា«ជីវិតដែលរស់នៅរៀបចំពេកគឺជាជីវិតដែលតឹងតែងផ្លូវចិត្តម៉ឺងម៉ាត់មាំទាំពេកគឺស្រគត់ស្រគំផ្លូវអារម្មណ៍ការធ្វើការខ្លះលេងសើចខ្លះគឺជាសេចក្តីសុខមួយចំណែកលើសពីការដើរកម្សាន្តទៅទៀត។ មួយវិញទៀតអ្នកខ្លះបានទាយឱ្យលោកថាយ៉ាងច្រើនបានមួយឆ្នាំខ្លះថាបានពីរឆ្នាំ តែសម្រាប់លោកមួយថ្ងៃក៏យកដែរព្រោះជាសេចក្តីសុខបានប៉ុណ្ណាយកប៉ុណ្ណឹង។ មិនតែប៉ុណ្ណាះឧកញ៉ា យឹម តាស្រង់ បានសុំចិត្តដល់អ្នកលេងបណ្តាញសង្គមខ្លះកុំព្យាយាមទស្សន៍ទាយពីជីវិតរបស់លោកប្រសិនបើមិនពេញចិត្តអាចអូសរំលងបាន។

គួរបញ្ជាក់ថាក្រោយភ្ជាប់ស្នេហ៍ជាមួយអ្នកជំនួញអនឡាញ ម៉ាក់ អ៊ីអ៊ី អតីតអ្នកនិពន្ធនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីហាក់ដូចទទួលបានការចាប់អារម្មណ៍ច្រើនពីជីវិតឯកជនពីសំណាក់អ្នកលេងបណ្តាញសង្គម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post