header ads

Sponsor

ក្រោយរង់ចាំអស់រយៈពេលជាង៩ខែពេលនេះតារាចម្រៀងវ័យក្មេង វីរៈ និច្ច បានឃើញមុខកូនប្រុសដំបូងរបស់ខ្លួនដែលមានមុខមាត់គួរឱ្យស្រឡាញ់នឹងបានឃើញពន្លឺព្រះអាទិត្យនៅក្នុងថ្ងៃទី ១៧នេះតែម្តង ។​

ពេលនេះដែរតារាចម្រៀង វីរៈ និច្ច កំពុងសម្រាកនៅមន្ទីរពេទ្យឯកជនល្បីមួយនៅក្នុងស្រុកដែលពេលនេះទាំងរូបនាងនិងទារកក៏មានសុខភាពល្អប្រសើរជាធម្មតា ។ ក្នុងនោះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានដាក់ឈ្មោះកូនពូជរបស់ខ្លួនជាឈ្មោះខ្មែរយ៉ាងពិរោះថា ពេជ្រ វីរះបុត្រ។ ជាមួយការទទួលសមាជិកថ្មីរបស់តារាចម្រៀង វីរៈ និច្ច ក៏ទទួលបានការត្រេកអរនិងជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាអ្នកគាំទ្រជាច្រើន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ពិតជាកូនសំណាងពិតៗព្រោះក្រៅពីអាជីពចម្រៀងក្រោយពោះខ្ទាតធំ វីរៈ និច្ច ក៏មានឱកាសបានថតស្ប៉តពាណិជ្ជកម្មមួយចំនួនដែលទាក់ទងជាមួយនឹងស្រ្តីមានផ្ទាំពោះផងដែរ ។ ក្រោយសម្រាលកូនរឹងដៃជើងតារាចម្រៀងវ័យក្មេងរូបនេះនឹងវិលមកកាន់ឆាកតន្រ្តីក៏ដូចជាបង្ហាញសកម្មភាពសិល្បៈជាថ្មីឡើងវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post