header ads

Sponsor

អ្នកលក់មាសដែលកំពុងធ្វើដំណើរចេញពីផ្ទះបម្រុងទៅបើកតូបលក់ដូរជាធម្មតា តែដើរបានពាក់កណ្ដាលផ្លូវក៏មានក្រុមជនសង្ស័យ៤នាក់ ប្រដាប់ដោយអាវុធកាំភ្លើង២ដើម មកប្លន់យកកាបូបស្ពាយរបស់គាត់ សរុបតម្លៃប្រមាណជិត២០មុឺនដុល្លារ និងបានវាយទៅលើជនរងគ្រោះបែកក្បាលហូរឈាមជោគខ្លួន រួចរត់គេចខ្លួនបានសម្រេច។

ហេតុការណ៍នេះបានបង្កការភ្ញាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក នៅចំណុចខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គាត់បានយកគ្រឿងអលង្ការ មានប្លាកទីនទឹក៧ ប្លាកទីនទឹក៦ និងគ្រឿងអលង្ការផ្សេងៗទៀត និងមានលុយខ្មែរ លុយដុល្លារ ដាក់ក្នុងកាបូបស្ពាយ ដើម្បីយកទៅលក់នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ដូចសព្វដង ។ ប៉ុន្តែនៅពេលដែលគាត់កំពុងស្ពាយកាបូបដើរទៅផ្សារ ភ្លាមៗនោះក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ ហើយជនសង្ស័យម្នាក់បានដកកាំភ្លើងវាយទៅជនរងគ្រោះបណ្តាលឱ្យបែកក្បាលហូរឈាម យកទ្រពសម្បត្តិទាំងអស់ និងបាញ់គំរាមទៅលើជនរងគ្រោះមួយគ្រាប់ រួចរត់គេចបាត់ស្រមោល ។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកដល់ទីតាំង និងធ្វេីការសាកសួរជនរងគ្រោះ ដេីម្បីធ្វេីការស្រាវជ្រាវរកជនសង្ស័យទាំងនោះ មកដាក់ទោសតាមផ្លូវច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post