header ads

Sponsor

រាជធានីភ្នំពេញ៖ដើម្បីជាការថ្លែងអំណរអរគុណដល់អតិថិជនដែលបានទិញផ្ទះគ្រប់ប្រភេទពី បុរី ប៉េង ហួត ក្រុមហ៊ុន បានបង្កើតបរិយាកាសដ៏សប្បាយរីករាយជាមួយនឹងការទទួលទានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ អមដោយតន្រី្តពិរោះរណ្តំចិត្តនៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមដ៏ច្រើនកុះករពីសំណាក់អតិថិជនជាច្រើនរូប។

ក្នុងកម្មវិធីនេះត្រូវបានប្រារព្ធឡើងក្នុងផ្ទះគំរូ វីឡា ឃីង អេ ស្ថិតនៅក្នុងគម្រោង ដឹស្តា មេរាហ្កាដិន​ (ផ្លូវ ៥០ម៉ែត្រ) ក្នុងគោលបំណងជាការថ្លែងអំណរ​គុណដល់អតិថិជន ក៏ដូចជាការប្រកាសបើកលក់ផ្ទះគំរូគ្រប់ប្រភេទ​ក្នុងគម្រោង ដឹស្តា មេរាហ្កាដិន​ ផ្ទាល់ រួមជាមួយប្រម៉ូសិនពិសេសៗដែលផ្តល់ជូនតែអតិថិជនកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះតែប៉ុណ្ណោះ។​​

អ្វីដែលធ្វើឱ្យកម្មវិធីនេះកាន់តែអស្ចារ្យ និងអធិកអធមនោះគឺ​ អតិថិជនដែលបានចូលរួម​ទាំងអស់សុទ្ធតែទទួលបានប័ណ្ណទឹកប្រាក់បញ្ចុះតម្លៃ ចំនួន 5,000$ ភ្លាមៗ និងមានការចាប់រង្វាន់ជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ផងដែរថា គម្រោង ដឹស្តា មេរាហ្កាដិន គឺជាគម្រោងដ៏ល្អឯកមួយស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី ២ គឺផ្លូវ ៥០ម៉ែត្រ ដែលជាតំបន់កំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំង រួមជាមួយ​សាលារៀនអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិថ្មី ផ្សារទំនើបខ្នាតអន្តរជាតិ -ល-។ លើសពីនេះទៀត គម្រោង ដឹស្តា មេរាហ្កាដិន ត្រូវបានអភិវឌ្ឍលើផ្ទៃដីជាង ៤០ ហិកតា ដែលមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អឥតខ្ចោះដើម្បីគិតគូពីសុខភាព បរិស្ថាន និងសុវត្ថិភាពនៃការរស់នៅរបស់អតិថិជន មានដូចជា ក្លឹបហាត់ប្រាណដ៏ធំអស្ចារ្យ សួនច្បារពណ៌បៃតងខ្ចី សួនកុមារ សន្តិសុខ ២៤ម៉ោងជាដើម។

គម្រោងដ៏ល្អឯកមួយនេះ មានប្រភេទផ្ទះជាច្រើនដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះអាជីវកម្ម អគារពាណិជ្ជកម្ម និងផ្សារទំនើប ភីអេច មេរា ផងដែរ ដើម្បីជាបំពេញគ្រប់តម្រូវការ និងស្តង់ដារនៃការរស់នៅរបស់​អតិថិជន។​

លោកអ្នកអាចទទួលបានព័ត៌មានកាន់តែលម្អិតអំពីគម្រោងដ៏លេចធ្លោមួយនេះ ដោយគ្រាន់តែអញ្ជើញមកកាន់ការិយាល័យលក់ គម្រោង ដឹស្តា មេរាហ្កាដិន ឬទាក់ទងសហការីផ្នែកលក់ដោយផ្ទាល់តាមរយៈលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬ ចូលរួម 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post