header ads

Sponsor

បើទោះមិនបានចូលរួមពិធីបើកនិងបិទនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ក៏ពិតមែន​តែតារាសម្តែងរូបស្រស់ដែលមានជំនាញក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍រំភើបព្រោះនាងបានទៅធ្វើរឿងទាំងនេះនៅក្នុងថ្ងៃបិទបញ្ចប់កាលពីថ្ងៃទី​១៧ ម្សិលមិញនេះ ។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានជ្រាបហើយថាតារាសម្តែងសម្បុរស្រអែម ពេជ្រ ចរណៃ បានធ្វើការសុំទោសដល់អ្នកគាំទ្រដែលនាងមិនមានវត្តមាននៅក្នុងការសម្តែងនៅក្នុងកម្មវិធីប្រវត្តិសាស្ត្រមួយនេះ ។ ប៉ុន្តែយ៉ាងណាកាលពីថ្ងៃទី១៧ ជាពិធីបិទបញ្ចប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ  ពេជ្រ ចរណៃ បានបង្ហាញវត្តមាននៅទីនោះ តែក្នុងនាមជាអ្នកតុបតែងមុខមាត់ក៏ដូចជាស្លៀកពាក់ឱ្យសិល្បការិនីមួយចំនួនដែលមានដូចជាតារាចម្រៀង បាន មុន្នីលក្ខណ៍ នៅក្នុងការសម្តែងនៅក្នុងព្រឹត្តិការណ៍នេះ ។

ជាមួយរូបភាពជាច្រើនសន្លឹកក្នុងទឹកមុខស្រស់ស្រាយ ពេជ្រ ចរណៃ បាននិយាយថា«អរគុណបង បាន មុន្នីលក្ខណ៍ ដែលផ្ដល់ឪកាសអោយប្អូនបានចូលរួមបិទកម្មវិធីស៊ីហ្គេម ទោះខ្ញុំមកចូលរួមក្នុងសកម្មភាពរូបភាពបែបណាក៏មានអារម្មណ៍ថារំភើបដែលកម្ពុជាយើងបានសាងប្រវត្តិសាស្រ្ដដ៏ល្អ ក្នុងនាមជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២នេះ»។

ងាកមក បាន មុន្នីលក្ខណ៍ ឯណេះវិញក៏បានបង្ហាញការអរគុណដល់ ពេជ្រ ចរណៃ ដែលបានជួយនាងទាំងការតុបតែងមុខសក់រួមទាំងការជូយបង្រៀនក្បាច់គុននឹងលើកទឹកចិត្តដល់រូបនាងនាពេលកន្លងមក ។ក្រៅពីការសោកស្តាយដែលមិនបានទស្សនាការសម្តែងដ៏រស់រវើករបស់ ពេជ្រ ចរណៃ នៅក្នុងក្បាច់គុនល្បក្កតោពីសំណាក់អ្នកគាំទ្រក៏មានការសរសើរពីទឹកចិត្តរបស់នាងជែលជួយជ្រោមជ្រែងដល់មិត្តរួមអាជីពចំពោះការបង្ហាត់បង្រៀនក្បាច់គុនសម្រាប់សម្តែងនៅក្នុងព្រឹត្តិ ការណ៍ដ៏អស្ចារ្យនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post