header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះពិធីករប្រចាំទូរទស្សន៍ហង្សមាសលោក សុខ រ៉ាស៊ី បានប្រកាសតាមបណ្តាញសង្គមសុំយកតុក្កតាដែលកីឡាករបាល់ទាត់ជម្រើសជាតិថៃបានគប់ចោលកាលពីរាត្រីថ្ងៃទី ១៦កន្លងទៅក្រោយប្រកួតចាញ់ប្រទេសឥណ្ឌូនេស៊ី ៥ទល់២។

ជាមួយនឹងការបង្ហាញរូបភាពបុរសម្នាក់ដែលជាអ្នករើសបានតុក្កតាតំណាងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកីឡាករថៃគប់ចោលពិធីកររូបនេះបានភ្ជាប់សារដែលមានអត្ថន័យថា«បើបងប្រុសបានឃើញ ប្អូនសុំចែកតុក្កតានេះវិញជាកាដូ ជូនប្អូនវិញក្នុងតម្លៃ 2លានរៀល (សុំមិនប្រើពាក្យទិញ) តុក្កតានេះពិតជាមានតម្លៃណាស់សម្រាប់ជាតិខ្ញុំព្រោះជាលើកទីមួយនៃប្រវត្តិសាស្រ្តកម្ពុជាអាចមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះ SEAGAMES ខ្ញុំត្រូវបង្ហោះសារនេះតាំងពីម្សិលមិញ តែខ្ញុំតាំងចិត្តធ្វើជាម្ជាស់ផ្ទះល្អចិត្តត្រជាក់ទទួលភ្ញៀវគ្រប់ប្រទេសមិនប្រកាន់ពូជសាសន៍ឥលូវវាបានបញ្ចប់ ដោយរលូនហើយកម្ពុជាជាម្ជាស់ផ្ទះល្អល្បីរន្ទឺពេញសកលលោក»។

ជាមួយនឹងការលើកឡើងរបស់ពិធីករលោក សុខ រ៉ាស៊ី ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនលើកឡើងដូចៗគ្នាថា«ខ្ញុំក៏ចង់បានតុក្កតានេះដែរស្រឡាញ់ណាស់» តែក៏មានអ្នកខ្លះលើកឡើងថាប្រហែលជាគាត់មិនឱ្យទេព្រោះកាលថ្ងៃនោះឃើញគាត់ស្រឡាញ់តុក្កតានេះណាស់សូម្បីពូ ពាក់មី សុំកាន់គាត់មិនចង់ឱ្យកាន់ផង ។គេចាំបានថាកាលពីថ្ងៃទី ១៦ ខែឧសភាកន្លងទៅ គឺជាការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមកីឡាឥណ្ឌូនេស៊ី និង ក្រុមកីឡាករជម្រើសជាតិថៃនៅពហុកីឡាដ្ឋានជាតិអូឡាំពិកហើយជាលទ្ធផលក្រុមកីឡាករឥណ្ឌូនេស៊ីបានយកឈ្នះកីឡាករថៃនៅក្នុងម៉ោងបន្ថែមក្នុងលទ្ធផល ៥- ២។

ក្នុងនោះក្រុមកីឡាករឥណ្ឌូនេស៊ីទទួលបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្កេមលលើកទី៣២នេះ ។ ហាក់មិនពេញចិត្តលទ្ធផលទទួលបានមេដាយប្រាក់នោះកីឡាករថៃដែលមានឈ្មោះថា Jonathan បានយកមេដាយប្រាក់ដែលខ្លួនទទួលបាននឹងតុក្កតាដែលជាវត្ថុអនុស្សាវរីយ៍តំណាងឱ្យការប្រកួតស៊ីហេ្គមគប់ទៅលើអ្នកទស្សនានៅទីនោះដែលទង្វើអសីលធម៌របស់កីឡាកររូបនេះក៏ទទួលរងការរិះគន់ជាខ្លាំង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post