header ads

Sponsor

រហូតមកដល់ពេលនេះរឿងរ៉ាវរបស់តារាចម្រៀង ហ្សូណូ និងអតីតគូស្នេហ៍ ចាន់ សុផានី នៅតែបន្តក្តៅគគុកនៅតាមបណ្តាញសង្គមនៅឡើយ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះតារាចម្រៀងប្រុសរូបនេះបានចេញមុខបកស្រាយខ្លះៗចំពោះរឿងឯកជនរបស់ខ្លួននៅតាមការសម្ភាសនៅក្នុងកម្មវិធីទូរទស្សន៍មួយ។ ជាមួយនឹងពាក្យរបស់តារាចម្រៀងលោក ហ្សូណូ ត្រូវបានអតីតគូស្នេហ៍តបវិញថា«យកល្អខ្លួនឯងមុខមហាជនថោកទាបមិនស្មើសត្វតិរច្ឆាន...»។

នេះជាលើកដំបូងដែលលោក ហ្សូណូ បាននិយាយរឿងផ្ទាល់ខ្លួនរបស់លោកនៅក្នុងកម្មវិធី«អ្នកជិតខាង»របស់ទូរទស្សន៍ភីអិនអិន ដែលនឹងចាក់ផ្សាយនៅយប់ថ្ងៃទី១៩នេះតែម្តង ។ តាមរយៈសម្តីខ្លះៗនៅក្នុងវីដេអូនោះលោក ហ្សូណូ បាននិយាយថា«ពាក្យសម្តីយើងកុំឱ្យមុសាពេក ថ្ងៃក្រោយបើគេដឹងអ្នកដែលខុសគឺយើងអ្នកដែលគេស្ងប់គឺយើង ខ្ញុំព្យាយាមស្ងប់ស្ងាត់មែនទែនព្រោះអាណិតនឹងខ្លាចប៉ះពាល់សតិអារម្មណ៍ក្មេង ខ្ញុំអត់ចង់ឱ្យមានរឿងនេះកើតឡើងរហូតមក ឥលូវនៅតែមកទៀត តែខ្ញុំនៅតែមិនតបត តែខ្ញុំនឹងតបតតាមផ្លូវច្បាប់ឱ្យចប់ឱ្យសុក្រិតតែម្តង ខ្ញុំមិនធ្វើក៏ឪពុកម្តាយខ្ញុំមិនសុខចិត្ត១០ឆ្នាំជាងហើយនៅតែដដែលៗឱ្យប៉ុន្មានក៏មិនគ្រប់ដូច្នេះរឿងនេះខ្ញុំសុំបញ្ចប់ត្រឹមនេះ តែតាមផ្លូវច្បាប់»។

មិនចាំយូរអ្នកនាង ចាន់ សុផានី ដែលជាអតីតគូស្នេហ៍លោក ហ្សូណូ បានតបវិញថា«សម្តីមុសាខ្ញុំយកល្អខ្លួនឯងមកបោកមហាជនថាអោយប៉ុន្មានក៍មិនគ្រប់ថោកទាបបំផុតប្រៀបមិនបាននិងសត្វតិរិច្ឆានបើអភិនិហាមានពិតសូមវត្ថុស័ក្តសិទ្ធក្នុងលោកប្រទានពរអោយនាងខ្ញុំបានឃើញទាន់ហន់នូវការនិយាយមួរបង្កាច់មួយនេះសាធុសាធុសាធុ សម្តីសជាតិមាយាទសពូជខ្ញុំរង់ចាំអ្នកឯងជួយដប់ឆ្នាំមកហើយអោយខ្ញុំនៅពេលណាសូមបង្ហាញការពិតមកថាអ្នកឯងអោយមិនចេះគ្រប់មកជាងដប់ឆ្នាំនេះ អ្នកឯងខ្លាំងចេញមកស្បថមុខឡាយជាសាធារណះមកថាអ្នកឯងបានជួយដោយមិនចេះ្រគប់ភាសាររបស់អ្នកឯងចោទមកខ្ញុំសំរាប់តែអ្នកមិនដឹងតែប៉ុណ្ណោះហើយបង្ហាញភស្តុតាងជាងដប់ឆ្នាំនិងមកថាអ្នកឯងបានជួយ។ខ្ញុំរងភាពអយុត្តិធម៍ពីអ្នកឯងនិងគ្រួសារមកជិតម្ភៃឆ្នាំហើយមិនយូរមិនឆាប់ទេអ្នកឯងនិងទាន់ហន់វិនាសខ្ចាត់ខ្ចាយដូចដែលអ្នកឯងធ្វើមកលើខ្ញុំ»។

ជាមួយនឹងរឿងរ៉ាវទាំងនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបានដាក់បន្ទុកទៅលើលោក ហ្សូណូ ជាឪពុកថាគួរតែទទួលខុសត្រូវនិងផ្តល់ភាពកក់ក្តៅចំពោះកូនស្រីបើទោះចែកផ្លូវគ្នាក៏ដោយ។ ណាមួយកូនក៏នៅវ័យក្មេងនៅក្នុងបន្ទុកឪពុកម្តាយនៅឡើយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post