header ads

Sponsor

ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ដ៏អស្ចារ្យស៊ីហ្គេមលើកទី ៣២ បានប្រព្រឹត្តទៅយ៉ាងរលូនបើទោះបីជាមេឃមានភ្លៀងធ្លាក់ខ្លាំងក្តី ។មិនខុសពីការបើកព្រឹត្តិការណ៍ឡើយមហាជនជាច្រើនទាំងអ្នកទស្សនានៅផ្ទាល់នឹងតាមកញ្ចក់ទូរទស្សន៍សុទ្ធតែលាន់មាត់សរសើរនឹងមានមោទក ភាពគ្រប់គ្នាចំពោះការធ្វើជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នេះ ។ អ្វីដែលកត់សម្គាល់ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងពិធីបិទបញ្ចប់នេះក៏មានការបង្ហើបថាពិធីសម្តែងរបស់តារាមួយចំនួនរួមទាំងបទចម្រៀងរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានកាត់ចោលដោយសារភ្លៀងធ្លាក់ខ្លាំងពេក។

បើតាមប្រភពគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Pha Socheat បានបង្ហាញរូបភាពរបស់សិល្បករការិនីជើងចាស់មួយចំនួនដែលមានដូចជាតារាកំប្លែង កាតុ យាយយ៉យ និងនាយចាបចៀន ដោយភ្ជាប់ជាមួយសារថា«អាណិតពួកគាត់ ដែលបានខិតខំទៅហាត់សម ដោយសារតែភ្លៀងខ្លាំងពេក ត្រូវអស់ម៉ោង អត់បានចេញសំដែង ពេលបិទព្រឹត្តិការណ៏ស៊ីហ្គេមល្ងាចមិញ ។ម្សិលមិញកាត់ការសម្តែងពិសេសចោលខ្លះមានបទចម្រៀងបងស្រី ឱក សុគន្ធកញ្ញា ១ បទ ដែរត្រូវកាត់ចោល ជួបគ្នាម្តងទៀត 22ឆ្នាំក្រោយ sea games.សូមចងចាំរឿងល្អល្អនេះក្នុងចិត្តកូនខ្មែរគ្រប់រូបផង »។

ការលើកឡើងរបស់ម្ចាស់គណនីយរូបនោះក៏បានធ្វើឱ្យមហាជនមួយចំនួនមានការសោកស្តាយផងដែរ។ ប៉ុន្តែយ៉ាងណាដ្បិតមានភ្លៀងធ្លាក់ខ្លះជាឧបសគ្គក៏ពិតមែនតែដំណើរការកម្មវិធីបិទនៅតែប្រព្រឹត្តទៅយ៉ាងរលូនអមដោយការការសម្តែងពិសេសៗដែលមានដូចជាការសម្តែងរួមគ្នារបស់តារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសក្នុងបទ«ជួបគ្នាម្តងទៀត» រួមនឹងបទ«ស្រឡាញ់អ្វីដែលខ្មែរមាន»ជាការច្រៀងរួមគ្នារបស់តារាចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ដែលកាន់តែធ្វើឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះអស្ចារ្យថែមមួយកម្រិតទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post