header ads

Sponsor

ក្រៅពីសំឡេងរូបសម្រស់ក៏ជាទុនដ៏សំខាន់សម្រាប់អ្នកសិល្បៈ មិនថាជាអ្នកចម្រៀងឬសម្តែងនោះទេ ។ ដោយសារតែបែបនេះហើយទើបគេសង្កេតឃើញសិល្បករការិនីជាច្រើនបានធ្វើការកែបន្ថែមសម្រស់ធម្មជាតិរបស់ខ្លួនទៅតាមបច្ចេកវិជ្ជាទំនើបនាពេលបច្ចុប្បន្នដែលសព្វថ្ងៃស្ទើរមិនមានតារារូបណាដែលមានសម្រស់ធម្មជាតិទាំងស្រុង ។ ប៉ុន្តែសម្រាប់តារាចម្រៀង ពេជ្រ សោភា​ បានអះអាងថានាងនៅតែរក្សាសម្រស់ធម្មជាតិបើទោះអាយុច្រើនក្តី។

ទោះមានអាយុក្បែរ ៤០ឆ្នាំក៏ដោយ ប៉ុន្តែទាំងសម្រស់រូបរាងក៏ដូចជាការតុបតែងខ្លួនរបស់តារាចម្រៀង ពេជ្រ សោភា នៅតែស្រស់ខ្ញង់មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ។ អ្វីដែលគួរឱ្យសរសើរនោះ ពេជ្រ សោភា បានអះអាងថានៅតែរក្សាសម្រស់ធម្មជាតិរបស់ខ្លួនដោយមិនមានការកែកុនអ្វីឡើយ ។ ជាមួយនឹងការលើកឡើងរបស់តារាចម្រៀងរូបនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមលាន់មាត់សរសើរពីសម្រស់របស់នាងគ្រប់គ្នាហើយក៏មានការលើកឡើងគ្រប់គ្នាថា «អាយដលស្អាតហើយមិនបាច់កែកុនទេ ស្អាតបែបធម្មជាតិគឺស្អាតបែបគុណភាព»«មិនបាច់កែទេស្អាតប៉ុណ្ណឹងហើយ»«កែចុះកែឡើងចាស់ទៅពិបាកណាស់អាយដលស្អាតគ្រប់គ្រាន់ហើយ»។

ពេជ្រ សោភា ត្រូវបានគេចាត់ទុកជាតារាលំដាប់ជួរមុខនៅក្នុងផលិតកម្មហង្សមាស ។ មិនត្រឹមតែជាច្រៀងទេ ពេជ្រ សោភា ក៏មានសមត្ថភាពអាចនិពន្ធបទចម្រៀងបានដោយខ្លួនឯងថែមទៀតផង ។ មិនតែប៉ុណ្ណាះតារាចម្រៀងរូបនេះក៏ក្តោបបានស្ប៉តពាណិជ្ជកម្មធំៗមួយចំនួនដែរ ។ សម្រាប់មួយរយៈចុងក្រោយនេះតារាចម្រៀង ពេជ្រ សោភា មិនទាន់មានបទចម្រៀងផ្ទុះខ្លាំងដូចមុនឡើយ តែយ៉ាងណា ពេជ្រ សោភា តែងបង្ហាញសកម្មភាពថ្មីៗជាហូរហែនៅក្នុងកម្មវិធីធំៗជាច្រើនមិនចាញ់មិត្តរួមទ្រនំឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post