header ads

Sponsor

ជឿជាក់ថាប្រិយមិត្តប្រាកដជានៅចងចាំបានតារាចម្រៀងប្រចាំផលិតកម្មហង្សមាស សាន ស្រីឡៃ ដែលត្រូវស្វាមីបាញ់សម្លាប់កាលពីចុងឆ្នាំ២០១៧យ៉ាងខ្លោចផ្សារដោយបន្សល់នូវកូនប្រុសពីរនាក់ដែលសព្វថ្ងៃកំពុងរស់នៅជាមួយយាយ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះក្រុមគ្រួសាររបស់តារាចម្រៀង សាន ស្រីឡៃ បានប្រកាសសុំជំនួយនឹងលក់ផេកដែល មានឈ្មោះថា San Sreylai ថែមទៀត។

បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាជិត៦ឆ្នាំហើយដែលអតីតបេក្ខភាពThe Voice Cambodiaរដូវកាលទីពីរ និងជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសបានទទួលមរណភាពដោយបានបន្សល់នូវកូនប្រុសពីរនាក់រស់នៅជាមួយយាយ។ ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញផេករបស់តារាចម្រៀង សាន ស្រីឡៃ បានបង្ហោះសារជាបន្តបន្ទាប់ថា«Admins សូមផុសដោយក្តីគោរព ស្រលាញ់របស់បងប្អូន ដោយសារតែយាយនឹងម្តាយមីង របស់ពួកគាត់អស់សមត្ថភាពនឹងផ្តល់ជំនួយនឹងការសិក្សាប្រចាំថ្ងៃនឹងសំភារះសិក្សាផ្សេងៗរួមនឹងជីវភាពខ្វះខាតប្រចាំថ្ងៃផងនោះ Admin ដាច់ចិត្តចេញមុខមកសុំជាជំនួយបន្តិចបន្តួចពីបងប្អូនពុកម៉ែ ដោយអាណិតក្មួយៗដោយពួកគាត់រៀនពូកែហើយឆ្លាតផងដែល សូមបងប្អូនជួយផងតិចក្តីច្រើនក្តី ជំនួយដែលបងប្អូនជួយ Admin ក្នុងផុសក្នុងផេកនេះសរុបតែម្តង សូមអរគុណ ពួកគាត់ពិតជាពិបាកណាស់ក្នុងពេលនេះ,អរគុណ 002341997 Heng Vichara» មិនត្រឹមតែប្រកាសុំជំនួយទេក៏មានការលើកឡើងថាផេកដែលមានឈ្មោះថា San Sreylai ដែលមានចំនួនFollowers 277K ក៏លក់ដែរ។

គួរបញ្ជាក់ផងដែរថាដ្បិតមិនបានទទួលជ័យលាភីជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodiaរដូវកាលទីពីរ តែ សាន ស្រីឡៃ ក៏បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសនឹងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនជាច្រើន ។

មិនតែប៉ុណ្ណាះនាងក៏មានឱកាសបានក្លាយជាតារាសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ «រាជនីភូមិគ្រឹះ»ថែមទៀត តែគួរឱ្យស្តាយមិនទាន់បានថតចប់ផងនាងត្រូវស្វាមីដែលមានវ័យ ៥៣ឆ្នាំជា មន្ដ្រីនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក្រសួងសេដ្ឋកិច្ចបាញ់សម្លាប់ដោយសារប្រចណ្ឌដោយបន្សល់នូវកូនប្រុសពីររូបដែលសព្វថ្ងៃកូនច្បងមានវ័យ ១៤ឆ្នាំ និងកូនពៅមានវ័យ ១២ឆ្នាំ។ ក្រោយតារាចម្រៀង សាន ស្រីឡៃ ស្លាប់ក៏ត្រូវបានសាលាឯកជនមួយប្រកាសឱ្យកូនៗរបស់នាងបន្តការសិក្សាដោយមិនគិតថ្លៃផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post