header ads

Sponsor

រឿងរ៉ាវរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ហ្សូណូ និងអតីតគូស្នេហ៍កាន់តែក្តៅគគុកក្រោយលោកបានចេញមុខបកស្រាយតាមកញ្ចក់ទូរទស្សន៍នឹងបានបង្ហាញនូវទឹកប្រាក់មួយចំនួនដែលលោកធ្លាប់ជួយដល់កូនស្រីនាពេលកន្លងមក ។ ជាមួយគ្នានោះគេសង្កេតឃើញអ្នកជិតស្និទ្ធដែលធ្លាប់រួមការងារជាមួយតារាចម្រៀង ហ្សូណូ ពីររូបក៏បានចេញមុខទម្លាយនូវអត្តចរិកក៏ដូចជារឿងមួយចំនួនរបស់លោកជាសាធារណៈផងដែរ។

ថ្មីៗនេះតារាចម្រៀង ហ្សូណូ បានបង្ហាញនូវលិខិតបំភ្លឺដែលចេញដោយមេធាវីរបស់លោក រួមនឹងចំនួនទឹកប្រាក់កន្លងមកដែលលោកបានជួយដល់កូនស្រី មុន្នីផ្កា ។ ក្នុងនោះតារាចម្រៀងរូបនេះបានភ្ជាប់សារខ្លីដែលមានន័យថា«ទំនួលខុសត្រូវលើកូនខ្ញុំនៅតែមានហើយក៏តែងតែមាននេះជាលិខិតបំភ្លឺទៅសាធារណជនដែលបានយល់ច្រឡំកន្លងមក»។ជាមួយនឹងការលើកឡើងរបស់លោក ហ្សូណូ គេបានឃើញអ្នកដឹកនាំពីររូបដែលធ្លាប់រួមការងារជាមួយលោកបានចេញមុខនិយាយពីចរិករបស់តារាចម្រៀង ហ្សូណូ។ 

លោក ខាំ ភូរិ ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំរឿងនៅក្នុងផលិតកម្មហង្សមាសបាននិយាយថា«ញុំបានស្គាល់ហ្សូណូ បានប្រាស្រ័យការងារជាមួយគ្នាជាងដប់ឆ្នាំ និងមានទំនាក់ទំនងការងារច្រើនជាមួយគ្នាជិតដប់ឆ្នាំចុងក្រោយនេះ។អត្តចរិតស្លូតបូត គោរពមនុស្សជុំវិញខ្លួន គោរពពេលវេលាការងារ ស័ក្តិសមជាតារាអាជីពមួយរូប។ ខ្ញុំធ្លាប់លឺជារឿយៗនូវការរំលឹកពីកូនស្រី ពីការរៀនសូត្រ និងការផ្គត់ផ្គង់នាងជាប្រចាំ។

ខ្ញុំធ្លាប់ជួបនូវហេតុការណ៍នៃការតាមរំខាន បង្ខូចកេរ្តិ៍ពីប្អូនស្រីផានីមកលើគាត់ តែគាត់ពុំដែលតបតវិញឡើយ។ មិនមានការសង្ស័ យឡើយនៃអត្តចរិតទទួលខុសត្រូវរបស់គាត់ អ្នករួមការងារទាំងអស់នៅក្រុមហ៊ុនសុទ្ធតែជាសាក្សីដែលបញ្ជាក់រឿងទាំងនេះបាន។សូមប្អូនជួបសំណាងល្អ និងទទួលបានភាពយុត្តិធម៌មកវិញ»។

ដោយឡែកអ្នកដឹកនាំរឿងភាគទូរទស្សន៍ហង្សមាសរឿង «ម្ចាស់កីតម្បាញ»ដែលគេស្គាល់ថាលោក កៅ សីហា នោះបាននិយាយថា«សាក្សីរស់តាំងពី8ឆ្នាំមុននៅរស់នៅឡើយ ជាក់ស្ដែងត្រួសៗ មានដូចជានៅ ស៊ីនឿន អាន វិសាល មែនអត់ហ្សូណូ? ចាំម៉ូតូ SL របស់ កៅ សីហា ដែលជូនទៅមកគ្រប់ពេលយកលុយសុទ្ឋៗ ទៅទាំងបាច់ៗបានមកពីច្រៀង concert ឬការងារផ្សេងៗ យកទៅឲ្យគេទាំងយប់ក៏មាន ទាំងព្រឹកព្រហាមក៏មាន ទាំងភ្លៀងក៏មាន ជួនកាលក៏បានឡានរបស់ស្រស់ឬឡាន ស៊ីនឿន ជូនក៏មាន»។ ការលើកឡើងទាំងនេះរបស់អ្នកដឹកនាំរឿងទាំងពីរក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍នឹងបានចូលរួមខមិនជាហូរហែ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post