header ads

Sponsor

ស្ដ្រីជាបុគ្គលិកក្រុមហ៊ុនបុរីដាយមិនហូមម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីស៉ីដាច់លុយរបស់ក្រុមហ៊ុនលក់ផ្ទះល្វែង ដែលមានរាប់ម៉ឺនដុល្លារ ក្រោមរូបភាពដាក់បន្លំ QR code របស់ខ្លួន ពីលើ QR code ទម្រង់ដើមរបស់ក្រុមហ៊ុន។

ស្ត្រីដែលសមត្ថកិច្ចបានឃាត់ស្ដ្រីឈ្មោះ ឌឿន ពេជ្ររ៉ា អាយុ៣១ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០២១ ជនសង្ស័យបានចូលបម្រើការជាបុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុន បុរីដាយមិនហូម។ ដោយមានការជឿទុកចិត្ត ជនរងគ្រោះបានប្រគល់ការងារលក់ផ្ទះចំនួន២ទីតាំង មានប្រមាណជាជាង៧០០ផ្ទះ ក្នុងតម្លៃចាប់ពីជាង៣ម៉ឺនដុល្លារ ទៅដល់ជាង១០ម៉ឺនដុល្លារ ឲ្យទៅជនសង្ស័យជាអ្នកគ្រប់គ្រង និងលក់ផ្ទាល់ជាមួយអតិថិជន។

ក្រោយពីលក់ផ្ទះអស់ជាច្រើន ជនសង្ស័យឈ្មោះ ឌឿន ពេជ្ររ៉ា បែរជាប្រមូលលុយពីអតិថិជនអស់ដោយមិនបានប្រគល់ប្រាក់ជូនជនរងគ្រោះឡើយ ថែមទាំងអនុញ្ញាតិឲ្យម្ចាស់ផ្ទះ ៥គ្រួសារ ចូលនៅក្នុងបុរីដោយពុំមានការដឹងលឺពីម្ចាស់បុរីនោះទេ ក្រោមរូបភាព នៃការប្រមូលលុយពីអតិថិជនដែលបានបង់លុយចូលមកក្រុមហ៊ុន ដោយស្ត្រីរូបនេះបានធ្វើវិក័យបត្រ័ឯកសារក្លែង និងដាក់ QR code របស់ខ្លួនលើទម្រង់ឯកសារដើមរបស់ក្រមហ៊ុន លើឯកសារក្លែងទើបបន្លំលួចលុយក្រុមហ៊ុនអស់រាប់សិបម៉ីនដុល្លាបាន៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post