header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងដោយមុននេះបន្តិចតារាសម្តែងដែលមានសមត្ថភាព ស្វែង សុជាតា បានប្រកាសលេងធម៌ក្តៅដោយសុំឱ្យប៉ូលីស និងប៉េអឹម ជួយចាប់តារាសម្តែង លីលី និងគូស្នេហ៍លោក សំណាង ផងដែរ ។ ប៉ុន្តែយ៉ាងណាតារាសម្តែង លីលី បានអះអាងថាខ្លួនមិនបានដឹងរឿងនេះទេ ។

នៅមុននេះបន្តិចតារាសម្តែង ស្វែង សុជាតា បានបង្ហោះសាររួមនឹងរូបភាពរបស់តារាសម្តែង លីលី និងគូស្នេហ៍លោក សំណាង ដោយភ្ជាប់នូវសំណេរថា«សូមបងប្អូនជួយផ្តល់ដំណឹងបើឃើញ២នាក់ប្តីប្រពន្ធនេះកន្លែងណាផ្តល់ដំណឹងមកខ្ញុំជាបន្ទាន់ជាពិសេស ប៉ូលិស ប៉េអឹម ជួបប្តីក៏ចាប់ប្រពន្ធក៏ចាប់យកមកដោះស្រាយជាមួយខ្ញុំ ពីនាក់ប្តីប្រពន្ធនេះបានដើរយកឈ្មោះខ្ញុំទៅពាក់ពន្អ័រឿងកាងារខ្ញុំសុំប្រើធម៏ក្តៅហើយចាប់អោយខាងតែបាន»។

ការប្រកាសរបស់ ស្វែង សុជាតា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលនឹងបានសួរពីមូលហេតុដែលនាំឱ្យ ស្វែង សុជាតា ខឹងខ្លាំងបែបនេះ ។ស្វែង សុជាតា បានតបថា «លីលី យកឈ្មោះនាងប្រើរឿងខុសច្បាប់» តែយ៉ាងណាតារាសម្តែងវ័យជាង ៤០ឆ្នាំរូបនេះមិនបានបញ្ជាក់ច្បាស់លាស់ថាជារឿងខុសច្បាប់អ្វីពិតប្រាកដឡើយ ។

ងាកមកតារាសម្តែង លីលី ឯណេះវិញក៏បានចូលទៅខមិនតបតជាមួយតារាសម្តែង ស្វែង សុជាតា ដោយនិយាយថានាងមិនបានដឹងរឿងអ្វីឡើយទើបឃើញការបង្ហោះរបស់ ស្វែង សុជាតា នៅមុននេះបន្តិច ។ ប៉ុន្តែយ៉ាងណា ស្វែង សុជាតា បានតបថា «កុំធ្វើមិនដឹងរឿងហេតុអ្វីយកឈ្មោះខ្ញុំចូលធីមអ្នកឯង ដោះសា្រយជាមួយខ្ញុំហើយសុំទោសខ្ញុំជាសាធារណៈ »៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post