ក្រោយពីប្រកាសជូនប្រាក់ចំនួនពីរលានរៀលពីអ្នករើសបានតុក្កតាជាវត្ថុអនុស្សាវរីយ៍នៅក្នុងកម្មវិធីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកីឡាករថៃគប់ចោលនោះពេលនេះពិធីករលោក សុខ រ៉ាស៊ី ទទួលបានការឆ្លើយតបពីអ្នករើសបានតុក្កតានេះហើយ។
គេចាំបានថាពិធីករលោក សុខ រ៉ាស៊ី បានប្រកាសតាមបណ្តាញសង្គមថាលោកចង់ឱ្យអ្នករើសបានតុក្កតាដែលកីឡាករបាល់ទាត់ជនជាតិថៃគប់ចោលនោះកាដូមកលោកនឹងជូនទឹកប្រាក់ពីរលានរៀលទៅវិញដោយសារវត្ថុនេះមានតម្លៃសម្រាប់ប្រទេសជាតិ ។ សម្រាប់ពេលនេះដែរពិធីករប្រចាំទូរទស្សន៍ហង្សមាសរូបនេះក៏ទទួលបានការឆ្លើយតបពីសំណាក់អ្នករើសបានតុក្កតានោះហើយ ប៉ុន្តែគួរឱ្យស្តាយលោកពុំបានសមតាមប្រាថ្នាឡើយ ។
ជាក់ស្តែងពិធីករលោក សុខ រ៉ាស៊ី បានបង្ហោះសារថា «អរគុណបងម្ចាស់តុក្កតា បងប្រុសបងស្រីគាត់ឆាតមកខ្ញុំហើយគាត់ឆាតមកខ្ញុំខ្លាចខ្ញុំចាញ់បោកអ្នកដទៃគាត់មិនកាដូជូនខ្ញុំទេគាត់ប្រាប់ថាតុក្កតានេះកូនគាត់ស្រលាញ់ណាស់ទោះអោយតម្លៃប៉ុណ្ណាក៏មិនស្មើ វាមានសារៈសំខា ន់សម្រាប់ជាតិ កាន់តែមានតម្លៃសម្រាប់គ្រួសារគាត់ដូចគ្នា»។
គួរបញ្ជាក់ថាក្រោយពីទទួលលទ្ធផលចាញ់នៅក្នុងការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមកីឡាឥណ្ឌូនេស៊ីក្នុងម៉ោងបន្ថែមក្នុងលទ្ធផល ៥- ២ កាលពីថ្ងៃទី ១៦ ខែឧសភាកន្លងទៅ ។កីឡាករថៃដែលមានឈ្មោះថា Jonathan បានយកមេដាយប្រាក់ដែលខ្លួនទទួលបាននឹងតុក្កតាដែលជាវត្ថុអនុស្សាវរីយ៍តំណាងឱ្យការប្រកួតស៊ីហេ្គមគប់ទៅលើអ្នកទស្សនានៅទីនោះហើយបុរសជនជាតិខ្មែរម្នាក់ជាអ្នករើសបាន៕