header ads

Sponsor

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះមួយចំនួនលើការលួចចូលគ្រប់គ្រងបណ្តាញសង្គមតេឡេក្រាម (Telegram) ឆបោកប្រាក់ក្រោមរូបភាពប្តូរប្រាក់ ទូទាត់ថ្លៃទំនិញ ឬខ្ចីប្រាក់ ឱ្យផ្ទេរតាមរយៈធនាគារ។ 

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានបានសហការជាមួយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ស៊ើបអង្កេត លើករណីឆបោកប្រាក់ដូចរូបភាពខាងលើចំនួនទឹកប្រាក់ 143,560$ (ដប់បួនម៉ឺនបីពាន់ប្រាំរយហុកសិបដុល្លា) រហូតឈានដល់ការឃាត់ខ្លួនជន​សង្ស័យ​ភេទប្រុស​ម្នាក់​ នាយកដ្ឋានបានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់​។

នាយកដ្ឋានសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន ដោយកុំផ្តល់លេខសម្ងាត់សម្រាប់ចូលក្នុងគណនីផ្សេងៗ នៅពេលដែលមានការស្នើសុំតាមរយៈទូរស័ព្ទ ឬតាមរយៈសារដែលបានទទួល ព្រោះជនខិលខូចអាចបន្លំជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដើម្បីចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គម។

សម្រាប់គណនីធនាគារ សូមកុំលក់ ឬឱ្យអ្នកដទៃខ្ចី គ្រប់គ្រង និងប្រើប្រាស់ ព្រោះអាចជាការទទួលផលនៃបទល្មើសជាយថាហេតុ ដែលបណ្តាលឱ្យម្ចាស់គណនីធនាគារទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post