header ads

Sponsor

អាជីវករមួយរូបនៅផ្សារក្តាម បានលក់បន្លំភ្នែកជញ្ជីង ពោលគឺថ្លឹងគ្រឿងសមុទ្រមិនគ្រប់ទម្ងន់ឱ្យភ្ញៀវទេសចរ ត្រូវបានលោក ខេង យ័ន អភិបាលក្រុងកែប ចុះអន្តរាគមន៍ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលនៅផ្សារក្ដាម។

លោកអភិបាលក្រុងកែប បានឱ្យអ្នកសារព័ត៌មានដឹងថា កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលក្រុង បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ផ្សារក្ដាម ចុះពិនិត្យ និងហៅអាជីវករ ដែលលក់ដូរថ្លឹងបន្លំភ្នែកជញ្ជីងអ្នកទិញ និងបាននាំអាជីករ ដែលលក់ថ្លឹងបន្លំភ្នែកជញ្ជីង នាំទៅធ្វើកិច្ចសន្យាបញ្ឈប់ និងអប់រំណែនាំនៅប៉ុស្តិ៍នគរបាលកាពារតំបន់ផ្សារក្ដាម ។

ជាមួយគ្នានេះដែរ លោក ខេង យ័ន សូមអរគុណចំពោះកិច្ចសហការ និងការផ្ដល់ព័ត៌មានមកកាន់រដ្ឋបាលក្រុងកែប និងសូមឲ្យបងប្អូន ដែលទិញទំនិញនៅផ្សារក្ដាមជួបករណីថ្លឹងបន្លំភ្នែកជញ្ជីងត្រូវរាយការណ៏មករដ្ឋបាលក្រុងដើម្បីចាត់វិធានការ។

ករណីលក់ថ្លៃ ហើយថ្លឹងគ្រឿងសមុទ្រ លក់មិនប្រក្រតីរបស់អាជីវករមួយចំនួននៅផ្សារក្តាមក្រុងកែបបែបនេះ គឺតែងតែកើតមានជាច្រើនលើក ច្រើនសារ រាប់ឆ្នាំមកហើយ ដែលធ្វើឱ្យមហាជនលើកឡើងថា បានត្រឹមអប់រំណែនាំធ្វើកិច្ចសន្យាតែប៉ុណ្ណោះ មិនចាត់វិធានការតាមផ្លូវច្បាប់នោះទេ ទើបធ្វើឱ្យអាជីវករមួយចំនួនតូចនៅតែបន្តរកស៊ីមិនស្មោះត្រង់ ដើម្បីតែប្រយោជន៍ខ្លួនឯង ធ្វើឲ្យខូចដល់កេរ្តិ៍ឈ្មោះខេត្តកែបទាំងមូលបែបនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post