header ads

Sponsor

រហូតមកដល់ពេលនេះរឿងរ៉ាវឯកជនរបស់អតីតពិធីការិនី ចាន់ សុផានី និងលោក ហ្សូណូ កាន់តែរីកធំ ជាពិសេសថ្មីៗនេះគេបានឃើញកូនស្រី មុនីផ្កា ចេញមុខសម្ភាសនៅតាមបណ្តាញសារព័ត៌មានមួយជាមួយអ្នកម្តាយរបស់ខ្លួន ចាន់ សុផានី ថែមទៀត ។ 

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះអតីតគូស្នេហ៍ ចាន់ សុផានី បានដឹកដៃកូនស្រីវ័យជាង១៣ឆ្នាំសម្ភាសពីរឿងរបស់លោកឪពុក ហ្សូណូ ដែលធ្វើឱ្យមហាជនទាំងអ្នកក្នុងនិងក្រៅសិល្បៈមានភ្ញាក់ផ្អើលដោយម្នាក់ៗបានលើកឡើងថាមិនគួរយកកូនស្រីដែលនៅក្មេងលូកដៃក្នុងរឿងនេះទេ ។ទាក់ទងជាមួយរឿងនេះប្រធានសមាគមសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាននិយាយជាចំហថា«អត់ចង់បញ្ចេញយោបល់ទេ តែសូមសំណូមពរ សូមឈប់យកកូនមកធ្វើផ្ទាំងស៊ីបទៀតទៅអត់អាណិតកូនទេម្ខាងម្តាយម្ខាងឪពុកយកគ្នាមកសំភាសន៌បកស្រាយបំភ្លឺគិតថាល្អមែន ?

ដើម្បីភាពស្អាតស្អំខ្លួនឯងអត់គិតពីការឈឺចាប់របស់កូន តើគ្នាពិបាកប៉ុណ្ណា មើលមុខគ្នាពេលសំភាសន៌ទៅ តើគ្នាហ៊ានមើលចំទេពេលគ្នានិយាយគ្នាទំលាក់មុខចុះទង្វើនេះសូមយល់ផង ។ ម្តាយនៅជាមួយកូនរាល់ថ្ងៃទោះមិនបញ្ជារកូនអោយនិយាយឬធ្វើអ្វីចំពោះឪពុកក៏ពាក្យសំដីនិងទង្វើរមិនសប្បាយចិត្តរបស់ខ្លួនចំពោះអតីតប្តីនិងត្រូវជាឪពុករបស់កូនខ្លួនគឺគ្នាលឺ និង ឃើញរាល់ថ្ងៃ ហើយ កុំឆ្ងល់ថាហេតុអ្វីកូនមានជំងឺបាក់ទឹកចិត្ត អ្នកណាជាអ្នកបង្កើតជំងឺនេះអោយកូនគឺដឹងហើយ»។ 

មិនតែប៉ុណ្ណាះតារាសម្តែងរៀមច្បងរូបនេះក៏បានរំឮក ពីអតីតកាលរបស់នាងជាមួយអតីតស្វា មីលោក យុត្ថារ៉ា ឆានី ដែលបានបន្សល់កូនស្រីមួយជាចំណងដៃថា«ញុំលែងលះដែរ តែខ្ញុំមិនបញ្ចេះកូនអោយសុំលុយពីឪពុកក្នុងករណីអ្វីទេ បើខ្ញុំទ័លគឺខ្ញុំនិយាយជាមួយឪពុកគាត់ដោយផ្ទាល់មិនយកកូនជាអ្នកចំលងបំណងខ្លួនទេបើបែបនេះគឺគ្នានិងមានសម្ពាធហើយទើសទាល់ ខ្ញុំខ្លាចបំផុតគឺប៉ះអារម្មណ៍កូន»។សម្តីរបស់ប្រធានសមាគមអ្នកសិល្បៈរូបនេះក៏ទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបានលើកឡើងថាអតីតពិធីការិនី ចាន់ សុផានី និងលោក ហ្សូណ គួរជជែកគ្នាដោយផ្ទាល់កុំយកកូនមកលាយឡំក្នុងរឿងចាស់ៗធ្វើអ្វីព្រោះនាំឱ្យប៉ះពាល់ផ្លូវចិត្តក្មេងដែលគ្នានៅសិក្សានៅឡើយ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post