header ads

Sponsor

ថ្មីៗនេះ នៅលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍ជាខ្លាំង ខណៈរថយន្តព្រូសមួយគ្រឿងបើកក្នុងល្បឿនលឿន ទំនងជាតាមរថយន្តសង្គ្រោះបន្ទាន់ ធ្វើឱ្យប៉ះពារទៅលើស្ត្រីជាអ្នកធ្វើដំណើរម្នាក់ បណ្ដាលឱ្យដួលម៉ូតូបោកក្បាលទៅនឹងថ្នល់ ហើយមិនបានឃើញម្ចាស់រថយន្តឈប់ដើម្បីមើលនោះទេ ថែមទាំងបើកគេចបាត់តែម្ដង។

ដោយឃើញសកម្មភាពនេះមហាជនបានសម្ដែងការរិះគន់ជាខ្លាំងទៅលើម្ចាស់រថយន្ត រហូតដល់អ្នកលេងបណ្ដាញសង្គមបង្ហោះឱ្យឃើញពីអត្តសញ្ញាណម្ចាស់រថយន្តទៀតផង តែយ៉ាងណាក្រោយពីផ្ទុះការភ្ញាក់ផ្អើលរឿងនេះ ម្ចាស់រថយន្តក៏ចេញមកបកស្រាយឱ្យដឹងផងដែរទាក់ទងនឹងរឿងនេះថា៖

«សួស្តី បងប្អូនក្នុងបណ្តាញសង្គម ទាំងអស់គ្នា។កាលពីថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 2023 ខ្ញុំបាទមានកុំដោយអចេតនា បានបើកឡានប៉ះម៉ូតូប្អនស្រីម្នាក់ ដោយខ្ញុំមិនបានដឹង ហើយក៏បន្តដំណើរទៅមើលម្តាយឈឺនៅស្រុក។ លុះដល់ផ្ទះម្តាយក៏មើលឃើញក្នុង faceBook ក៏ឃើញ Comment ជាច្រើនថាខ្ញុំមិនទទួលខុលត្រូវ។ ខ្ញុំក៏ប្រញាប់ប្រញាល់ស្វែងរកជនរងគ្រោះភ្លាម ដើម្បីសង់ជំងឺចិត្តគាត់។ ខ្ញុំក៏បានជួបគាត់ហើយ ហើយខ្ញុំសុំការអព្យាស្រ័យ ពីគាត់ និងសុំទោសគាត់រួចរាល់ហើយ ហើយក៍សងសម្នងទៅគាត់ហើយដែរ។ ខ្ញុំសុំអភ័យទោសពីមហាជន។ សូមអរគុណ!»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post