header ads

Sponsor

ថ្មីៗនេះតារាចម្រៀងកូនកាត់ចិន គឿន នភាល័យ និងតារាសម្តែងរូបសង្ហា ពឹង ពុទ្ធិស័ក្ត បានបណ្តើរគ្នាទៅដើរកម្សាន្តនៅសហរដ្ឋអាមេរិកយ៉ាងរីករាយ ។ មិនតែប៉ុណ្ណោះពួកគេបានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនមើលទៅពិតជាមានក្តីសុខជាខ្លាំង ។យ៉ាងណាមិញថ្មីៗនេះតារាចម្រៀង នភាល័យ បានបង្ហោះសារជូនពរទៅលោក ពុទ្ធិស័ក្ត យ៉ាងសិ្នទ្ធស្នាលធ្វើឱ្យមានការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តភាព ។

ស៊ីវិល័យមិនចាញ់តារាល្បីៗប៉ុន្មានឡើយលោក នភាល័យ និងតារារូបសង្ហា ពុទ្ធិស័ក្ត បានបណ្តើរគ្នាទៅកម្សាន្តជាលក្ខណៈឯកជននៅសហរដ្ឋអាមេរិក នឹងបានចែករំលែករូបភាពយ៉ាងស្រស់ស្អាតជាមួយនឹងទេសភាពនៅប្រទេសជឿនលឿនមួយនោះជូនដល់អ្នកគាំទ្រថែមទៀតផង ។ អ្វីដែលចាប់អារម្មណ៍រូបភាពរបស់តារាប្រុសទាំងពីរហាក់មានភាពស្និទ្ធស្នាលជាមួយគ្នាជាខ្លាំង ។ មិនតែប៉ុណ្ណាះថ្មីៗនេះតារាចម្រៀងសាច់សខ្ចី នភាល័យ បានជូនពរដល់លោក ពុទ្ធិស័ក្ត នៅក្នុងថ្ងៃខួបកំណើតថា«Happy birthday Sak Sak ជូនពរអោយរហ័សរហួន ដេកកុំទ្រមួកដាស់ឆាប់ងើបកុំអោយMe តឹងសរសៃកទៀត»។

រូបភាពរបស់អ្នកទាំងពីរក៏ដូចជាសារនៅជូនពរនៅក្នុងថ្ងៃខួបកំណើតរបស់តារាសម្តែងរូបសង្ហា ពុទ្ធិស័ក្ត ត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរថាផ្អែមល្ហែមស្ទើរគ្រប់គ្នា។ ទោះមិនទាន់មានការបកស្រាយពីទំនាក់ទំនងរបស់តារាប្រុសទាំងពីរក្តី តែអ្នកគាំទ្រជាច្រើនសុទ្ធតែលើកឡើងថាអ្នកទាំងពីរមិនមែនជាមិត្តភក្តិធម្មតាឡើយ។  កន្លងមកតារាចម្រៀង នភាល័យ ធ្លាប់បានប្រាប់ថាលោកមានគូស្នេហ៍ហើយ តែកាលណោះលោកមិនបានបង្ហាញអត្តសញ្ញាណដៃគូជាសាធារណៈឡើយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post