header ads

Sponsor

ខេត្តព្រះសីហនុ​៖ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០១:៣០ នាទីយប់ រំលងអាធ្រាត្រ​ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងម៉ាក់ Rang Rover ពណ៌ ស ផ្លាកលេខ កម្ពុជា FCAI 1668 ដែល​កេីត​ឡើង​ស្ថិតក្នុងចំនុច ក្រុម ១ ភូមិ ៦ សង្កាត់លេខ ៤ ក្រុង​ ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ​ ដែលមានម្ចាស់​រថយន្ត​ឈ្មោះ ទាវ គឹមភាវ ។

ចំពោះមូលហេតុដែលបញ្ជាក់ដោយនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មកពីធ្លាយធុងប្រេងរថយន្តបង្ករជាអគ្គិភ័យធ្វើឲ្យឆាបឆេះរថយន្តតែម្តង ធ្វើឱ្យមានការខូចខាតរថយន្ត ០១ គ្រឿង​ អស់ទាំងស្រុង។

កងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង​ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត។ រថយន្តពន្លត់​កងរាជអាវុធហត្ថខេត្តចំនួន​ ០១​ គ្រឿង​ បានប្រើប្រាស់ទឹកអស់ ០១ រថយន្ត រថយន្ត​ពន្លត់​អគ្គិភ័យ​កងរាជអាវុធក្រុងចំនួន​ ០១​ គ្រឿង​ មិនបានប្រើប្រាស់ទឹក។

ករណីខាងលើនេះបានពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ០២:០០ នាទីទៀបភ្លឺ​ ថ្ងៃ ខែ ឆ្នាំដដែល ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post