header ads

Sponsor

ភ្នំពេញ ៖ ភូមិគ្រឹះដ៏ធំស្កឹមស្កៃតម្លៃរាប់សិបម៉ឺនដុល្លារ ដែលត្រូវបានគេស្គាល់ថា ជារបស់ម្ចាស់ក្រុមហ៊ុន  Jasmine  លក់ពូក  និងគ្រឿង សង្ហារឹម ត្រូវបានបានអគ្គិភ័យលេបត្របាក់បង្កជាអណ្តាតភ្លេីងយ៉ាងសន្ធោសន្ធៅ បណ្តាលមកពីក្រុមជាងផ្សារដែក ធ្លាក់កម្ទេចធូបផ្សារ បង្កជាអគ្គិភ័យតែម្តង។

ហេតុការណ៍ នេះដែរ បានកេីតឡេីងកាលពីវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅភូមិគ្រឹះ តាមផ្លូវបេតុងលេខ១៧៣ k  ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

យោងតាមប្រភពក្រុមជាង និងកម្មករសំណង់កំពុងធ្វើការនៅទីតាំងសំណង់កេីតហេតុខាងលើបានឲ្យដឹងថា មុនមានការភ្ញាក់ផ្អើលនៅជាន់ខាងលើនៃភូមិគ្រឹះ  មានក្រុមជាងដែកកំពុងផ្សារដែក ខណៈកំពុងតែផ្សារ ក៏មានធ្លាក់កម្ទេចធូបផ្សារបណ្តាល ឱ្យឆាបឆេះរាលដាល ដល់សម្ភារៈ និង គ្រឿងបំពាក់តុបតែង ក្នុងភូមិគ្រឹះ  បង្កជាអណ្ដាតភ្លើងឆេះ រាលដាលយ៉ាងសន្ធោសន្ធៅ ។

ភ្លាមៗនោះដែរក្រុមជាងទាំងអស់បាននាំគ្នាជួយពន្លត់ ដោយបាញ់បំពង់ពន្លត់អគ្គិភ័យតូចៗអស់ជាច្រើនបំពង់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏រាយការណ៏ប្រាប់សមត្ថកិច្ច សុំរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បន្ថែម  ។ 

ប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា សំណង់ភូមិគ្រឹះខាងលើ ជាភូមិគ្រឹះ របស់ថៅកែក្រុមហ៊ុន Jasmine លក់ផ្គង់ផ្គត់  ពូកសុខភាព  គ្រឿងសំណង់ បរិក្ខាលំនៅដ្ឋាន  កន្លងមកធ្លាប់ឆេះម្តងហើយរួចទៅហេីយ  នេះជាលើកទី២ហើយ ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យ  និងសង្គ្រោះ  បានប្រើប្រាស់ រថយន្តរបស់ការិយាល័យអគ្គិភ័យ ចំនួន ១៤  គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៤  រថយន្ត  ស្មើរនឹង ៥៦  ម៉ែត្រគូប ។ រថយន្តជំនួយ កងពលតូចលេខ៧០  ចំនួន ០៣  គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២  រថយន្ត  ស្មើនឹង  ០៨ ម៉ែត្រគូប  រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១  គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១  រថយន្ត  ស្មើនឹង ០៦  ម៉ែត្រគូប ។

ហើយហេតុការណ៍នេះដែរពន្លត់ចប់ នៅ វេលា ម៉ោង ១០:៤៥នាទី  ថ្ងៃ ខែ ដដែល ដោយសម្ភារៈខូចខាត រួម មានគ្រឿងបំពាក់ និង លំអរក្នុងភូមិភូមិគ្រឹះ  និងសម្ភារៈក្រុមជាង សំណង់មួយចំនួនធំ  ដោយគ្មានអ្នករបួស និងស្លាប់ទេ ហើយក៏ពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post