header ads

Sponsor

ប្រពន្ធ​ចេញ​មក​ក្រៅ​ ហើយ​ដើរទៅក្រោយ ​កន្លែ​ងអាងចិញ្ចឹមក្រពើ ស្រាប់តែឃើញ​ប្តីរ​ប​ស់​ខ្លួន​បានដេក​ស្លាប់​នៅក្នុងអាងចិញ្ចឹមក្រពើ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុកា​រនេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៥​និង​៤០នាទីព្រឹកក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិពោ​ធិ៍បន្ទាយ​ជ័យ សង្កា​ត់ ​សៀមរាប ក្រុងសៀមរាប។

មេប៉ុស្តិ៍សង្កាត់សៀមរាប ថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារដើរហាត់ប្រាណពេលព្រឹកនៅជុំវិញអាងចិញ្ចឹមក្រពើ ហើយរអិលជើងធ្លាក់ចូលបណ្តាលឲ្យក្រពើខាំស្លាប់នោះមានឈ្មោះ លួន ណាំ ភេ​ទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប មុខរបរគណកម្មាការវត្ត ពោធិ៍បន្ទាយជ័យ។

បច្ចុប្បន្នសពបានប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

ករណីនេះធ្លាប់កេីតឡេីងច្រេីនដងមកហេីយ​ បងប្អូនដែលរកទទួលទានខាងចិញ្ចឹមក្រពេីគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត  យ៉ាងណាក៏សូមចូលរួមរំលែកទុក្ខគ្រួសារនៃសពផង 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post