header ads

Sponsor

ខេម ជាតារាចម្រៀងទីបួនដែលបានចេញមុខមកនិយាយពីរឿងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា  តែយ៉ាងណាតារាចម្រៀងសំឡេងស្អករូបនេះបានបញ្ជាក់ថាលោកចេញមកនិយាយនេះមិនមែនក្នុងគោលបំណងការពារមេឡើយ ។ សម្រាប់លោកនិយាយឱ្យអាក្រក់ស្តាប់លុយមិនអាចទិញក្បាលលោកបានឡើយ ។

តារាចម្រៀង ខេម បាននិយាយថាលោកមិនបានចេញវីដេអូនេះដើម្បីការពាមេរបស់ខ្លួនឡើយ តែលោកចង់ឱ្យពុកម៉ែបងប្អូនមានការស្ងប់ចិត្តស្ងប់អារម្មណ៍ កុំព្រួយព្រោះអ្នកឧកញ៉ាមិនបានរត់ទៅណាទេលោកនៅឈរជាមួយពុកម៉ែបងប្អូនទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ។ តារាចម្រៀងរូបនេះបានបន្ថែមទៀតថាអ្នកឧកញ៉ាមានភាពទទួលខុសត្រូវខ្ពស់លោកស្គាល់អ្នកឧកញ៉ាច្បាស់ណាស់។ ខេម បានបន្ថែមថាលោកទទួលស្គាល់ថាបុរីមានការសាងសង់យឺតយ៉ាវដោយសារវបតិ្តសេដ្ឋកិច្ចជាសកល ហើយលោកខ្លួនឯងក៏បានជួបរឿងបែបនេះដែរដោយម្ចាស់បុរីធ្វើយឺតយ៉ាវដល់ទៅពីរឆ្នាំ តែលោកជ្រើសរើសយកការដោះស្រាយចរចាលើតុជាមួយគ្នា ។

តារាចម្រៀង ខេម បានឱ្យដឹងទៀតថាលោកទទួលស្គាល់ថាពុកម៉ែបងប្អូនដែលមានជីវភាពទីទ័លពិតជាមានការលំបាកក្នុងការរកប្រាក់ហើយក៏ចង់ឃើញនូវអ្វីដែលខ្លួនចង់បាន ពេលខ្លះក៏បានសមចិត្ត ។ ប៉ុន្តែយ៉ាងណាលោកសុំឱ្យពុកម៉ែបងប្អូនជាអតិថិជនទាំងនោះមានការអត់ធ្មត់និងស្ងប់ចិត្តទទួលយកដំណោះស្រាយល្អៗពីអ្នកឧកញ៉ា ហើយលោកក៏សុំចិត្តអ្នកមិនមែនជាម្ចាស់ផ្ទះកុំបញ្ចេញមតិយកសាំងដុតភ្លើងព្រោះអ្នកដែលប៉ះពាល់គឺអ្នកឧកញ៉ា និងអ្នកដែលមានផ្ទះ។ គួរខមិនអ្វីដែលមានប្រយោជន៍ព្រោះយើងជាជនជាតិខ្មែររស់នៅក្រោមសញ្ជាតិតែមួយហើយលោកក៏សូមធានាថាអ្នកឧកញ៉ា ពិតជាមានការទទួលខុសត្រូវខ្ពស់នៅក្នុងរឿងនេះ ។

នេះជាខ្លឹមសារៗខ្លះៗរបស់តារាចម្រៀង ខេម នៅក្នុងវីដេអូដែលលោកបាននិយាយប្រមាណជិត៩នាទី ។ គេមិនទាន់ដឹងថាតើ ខេម ជាតារាចម្រៀងចុងក្រោយដែលចូលមកនិយាយពី ភាពយឺតយ៉ាវនៅក្នុងការសាងសង់បុរីរបស់អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា ឬបែបណាឡើយ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post