header ads

Sponsor

ដ្បិតទទួលបាននូវការរិះគន់ខ្លាំងៗពីសំណាក់អ្នកគាំទ្រក្តី តែអតីតម្ចាស់បទចម្រៀង «គ្រប់យ៉ាងដើម្បីអូន»ហាក់មិនខ្វល់ខ្វាយអ្វីឡើយ។ ពោលលោកបានលើកឡើងយ៉ាងរំភើយថាអ្នករិះគន់ទាំងអស់នោះមិនមានឧបនិស័្សយអាចយល់ដល់ជម្រៅនៃព្រះធម៌ហើយលោកក៏មិនបា នប្រកាន់ខឹងសម្បារអ្វីដែរ ។ 

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបច្បាស់ហើយថាប៉ុន្មានថ្ងៃមុននេះអតីតស្វាមីតារាសម្តែង សាពូន មីដាដា បានលើកឡើងថាបុគ្គលណាដែលបួសយូរឆ្នាំ( 20>30ឆ្នាំ) ហើយសឹកវិញ ភាគច្រើនមិនយូរទេនឹងប្រទូសប្រាសចាកសីល5 ដោយអំណាចស្តេចមារសន្ធប់ចិត្តបុគ្គលនោះឲ្យក្លាយជាបុគ្គលពាល ដូចឃើញមានកន្លងមកស្រាប់ ....»។ បើទោះលោកមិនបាននិយាយចំឈ្មោះក្តី តែត្រូវអ្នកលេងបណ្តាញសង្គមគិតថាលោក សាពូន មីដាដា កំពុងនិយាយចំពោះ ព្រះគ្រូ សាន សុជា ដែលទើបលាចាកសិក្ខាបទកាលពីប៉ុន្មានថ្ងៃមុននេះក្រោយពីបានសាងព្រះផ្នួសជាង ៣០ឆ្នាំ ។ 

ជាមួយសម្តីរបស់អតីតតារាចម្រៀងរូបនេះក៏ទទួលរងនូវព្រនង់រិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ប៉ុន្តែយ៉ាងណាលោក សាពូន មីដាដា ហាក់មិនខ្វល់ខ្វាយអ្វីឡើយលោកបានបង្ហោះសារឆ្លើយតបមកអ្នករិះគន់ទាំងនោះវិញថា «ឃើញអ្នកចូលមកcomment ជេរខ្ញុំហូរហែដែរ ព្រោះតែខ្ញុំបានបង្ហោះនូវcaption ដែលថា បុគ្គលបានបួសពី20>30 ឆ្នាំ ហើយពេលសឹកវិញនឹងត្រូវស្តេចមារសន្ធប់ចិត្តបុគ្គលនោះឲ្យក្លាយជាបុគ្គលពាល ( ទើបតែសឹកប៉ុន្មានថ្ងៃសោះ លៀនកន្ទុយបណ្តើរៗហើយ បន្តិចទៀតនឹងក្លាយជាគ្រូទាយ ស្រោចទឹក ធ្វើខ្សែរកថា មន្តអាគមអូមអាម ដែលជា តិរច្ឆានវិជ្ជា ដែលព្រះពុទ្ធបានហាម) ចូរម្នាលទាំងឡាយជេរខ្ញុំចុះ ខ្ញុំមិនប្រកាន់ខឹងអីទេ ព្រោះពួកអ្នកទាំងឡាយមិនមានឧបនិស័្សយអាចយល់ដល់ជម្រៅនៃព្រះធម៌ឡើយ ព្រះត្រៃបិដក84000 ព្រះធម្មក្ខន្ធ មានស្រាប់ សូមឆ្លៀតស្រាវជ្រាវរៀនសូត្រណា ព្រះធម៌របស់ព្រះពុទ្ធនឹងបង្ហាញផ្លូវទំលុះសច្ចធម៌ដោយខ្លួនឯង»។

គួរបញ្ជាក់ថាលោក សាពូន មីដាដា ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងនិងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រកាលពីជាង ១០ឆ្នាំមុន តែក្រោយលោករៀបការជាមួយតារាសម្តែង សឿ សុធារ៉ា នឹងបានបញ្ចប់អាជីពនេះប្រជាប្រិយភាពរបស់អតីតតារាចម្រៀងរូបនេះស្រុតចុះជាខ្លាំងដោយសារលោកទទួលរងនូវការរិះគន់ពីសំណាក់មហាជនជាហូវហែរ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post