header ads

Sponsor

សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីកិច្ចសន្យាម្នាក់ឈ្មោះ ជុក រង្សី ដែលបានយកអាវពន្លឺ ដែលមានផ្លាកពីមុខ ដាក់អក្សរ ន.ប.ភ.ព មកពាក់ ដែលខុសទៅនឹងលក្ខន្តិកមន្ត្រីជាប់កិច្ចសន្យា ជាពិសេសគឺខុសទៅនឹងវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោក ធ្វេីការកោះហៅឲ្យចូលខ្លួនមកបំភ្លឺ លេីករណីដែលបុគ្គលរូបនេះបានអនុវត្តខុស មិនស្តាប់តាមការណែនាំរបស់ប្រធានអង្គភាព ។ 

ក្រោយពីបានសារភាពកំហុស មន្ត្រីកិច្ចសន្យារូបនេះត្រូវបានធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឍរជេីង ដោយមកបង្ហាញមុខនៅការិយាល័យរៀងរាល់ម៉ោងធ្វេីការ ។ 

ជាក់ស្តែងទាំងមន្ត្រី ទាំងមន្ត្រីជាប់កិច្ចសន្យា តែងតែត្រូវបានណែនាំជាប្រចាំ ឲ្យប្រេីប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ គោរពវិជ្ជាជីវ: ក្រមសីលធម៌ ដោយប្រេីប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ទាំងក្នុងពេលជួយសម្រួលចរាចរណ៍ ក៏ដូចជាក្នុងពេលចូលរួមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។ល។ 

ទោះជាយ៉ាងណា ក៏នៅតែមានបុគ្គលជាមន្ត្រីមួយចំនួនតូច នៅតែអនុវត្តមិនបានត្រឹមត្រូវតាមបទបញ្ជា និងច្បាប់ដែលបានចែង ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post