header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញស្វាមីរបស់ ចែគេន ដែលត្រូវជាបងស្រីរបស់អតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា បានទទួលមរណភាពកាលពីថ្ងៃទី ២៨ ម្សិលមិញនេះដោយគ្រោះថ្នាកចរាចរណ៍ ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយពីស្វាមីរបស់បងស្រីទទួលមរណភាពនោះ យ៉ុង ចាន់កណ្ណិកា បានសន្យាបែបនេះចំពោះសពបងថ្លៃស្តាប់ហើយពិតជាមិនសរសើរមិនបាន ។

ក្រោយស្វាមីរបស់បងស្រី ចែគេន ដែលមានឈ្មោះថាលោក សំ ករុណា ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរដោយម៉ូតូធំដែលពេលនេះសពកំពុងធ្វើបុណ្យតាមប្រពៃណីខ្មែរនៅវត្តអង្គមេត្រីក្បែរពន្ធាគារព្រៃស។

ក្នុងនាមជាប្អូនស្រីដ៏ល្អអតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា ដែលសព្វថ្ងៃជាម្ចាស់ហាងកាត់សក់ដ៏ល្បីម្នាក់នោះបានលើកឡើងចំពោះសពបងថ្លៃថា «សូមបងទៅកាន់ទីស្ងប់ទុកខ្ញុំនិងមើលថែប្រពន្ធបង និងក្មួយទាំងពីរអោយបានល្អបំផុត»។ក្នុងនោះនាងបានបញ្ជាក់ថា«លាហើយបងថ្លៃដ៏ល្អរបស់ប្អូនបើមានជាតិក្រោយយើងជួបគ្នាទៀត »។

ជាមួយនឹងការទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍យ៉ាងលឿនរបស់ស្វាមី ចែគេន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនក៏ដូចជាអ្នកសិល្បៈបានសម្តែងការសោកស្តាយ និងបានចូលរួមរំលែកទុក្ខដល់ ចែគេន ជាច្រើន ។គួរបញ្ជាក់ថាស្វាមីរបស់ ចែគេន មានអាយុ ៣៨ឆ្នាំ ជាមន្ត្រីនគរបាលម្នាក់ដែលកាលស្លាប់របស់លោកបានបន្សល់នូវកូនប្រុសកំព្រាពីរនាក់ជាកូនភ្លោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post