header ads

Sponsor

សម្ដេចតេជោ​ ហ៊ុន​ សែន​ ឧបត្ថម្ភប្រាក់១ម៉ឺនដុល្លារដល់អតីតកីឡាករប្រដាល់​ ឡោ​ សំណាង​ ដែលជួបគ្រោះ--ថ្នាក់ចរាចរណ៍រងរបួសមុខធ្ងន់ធ្ងរ ប៉ះពាល់ដល់ស្រាំលលាក្បាល និងបាក់ឆ្អឹងថ្ពាល់ និងឈាមកក្នុងខួរក្បាលកាលពីពេលថ្មីៗនេះ។ នេះបេីតាមការបង្ហោះនៅលេីគណនីហ្វេសប៊ុករបស់លោក​ ឡោ​ សំណាង។ 

ជាក់ស្ដែង​ ឡោ​ សំណាងបានសរសេររៀបរាប់បែបនេះ: កូនសូមថ្លែងអំណរ អរគុណដល់សម្តេចពុក🙏 ដែលបាន ផ្តល់ថវិកា 10000$ ក្នុងការវះកាត់ឈាមកកក្នុងខួរក្បាល 🙏 កូនសុំអរគុណនូវទឹកចិត្ត សន្តោះ មេត្តារបស់សម្តេចពុក 🙏 កូនសូមជូនពរ សម្តេចពុក អោយមានសុខភាពល្អ កំលាំងខ្លាំងខ្លារាងកាយរឹងមាំ ជោគជ័យគ្រប់ភារៈកិច្ច នៅជាម្លប់ដល់កូនចៅ 🙏

#ស្រលាញ់និងគោរពសម្តេចពុក🙏❤️

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post