header ads

Sponsor

ចាប់តាំងពីមានស្វាមីនិងកូនប្រុសជាចំណងដៃមកគេមិនដែលបានឃើញតារាសម្តែង ឌុច លីដា បង្ហាញវត្តមាននៅក្នុងការសម្តែងរឿងដូចមុនទេ ។ប៉ុន្តែថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងក្រោយឃើញស្រីស្អាតរូបនេះបង្ហោះវីដេអូមួយដែលជាជម្លោះនៅក្នុងគ្រួសារ  តែយ៉ាងណាមិនមែនជារឿងពិតនោះទេ ។ វីឌេអូខ្លីមួយនេះរបស់តារាសម្តែង ឌុច លីដា ហាក់ទទួលរងការរិះគន់ច្រើនជាងសរសើរ ។

ក្រៅពីបំពេញតួនាទីជាភរិយានិងម្តាយដ៏ល្អ ឌុច លីដា មិនបានទទួលសម្តែងរឿងដូចប៉ុន្មានឆ្នាំមុនឡើយ តែសម្រាប់ការថតស្ប៉តសម្អាងការយូរគេឃើញនាងបង្ហាញវត្តមានម្តងជាមួយនឹងសម្រស់ផូរផង់មិនចាញ់ពីមុនប៉ុន្មានឡើយ ។ ទោះបីជាផ្អាកការងារសិល្បៈច្រើនឆ្នាំក្តី តែ ឌុច លីដា នៅតែលេចមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិមិនដែលបាត់មុខឡើយ ។ ស្រីស្អាតរូបនេះធ្លាប់បញ្ជាក់ថានឹងវិលមកប្រឡូកក្នុងការសម្តែងជាថ្មីឡើងវិញ។

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះតារាសម្តែង ឌុច លីដា បានបង្ហោះវីដេអូមួយអមដោយសំណេរដែលមានអត្ថន័យថា«ខ្ញុំអស់ការទ្រាំទៀតហើយបញ្ចេញអោយដឹងគ្រប់គ្នាលែងខ្មាស់គេហើយ»។ វីដេអូនេះបង្ហាញពីការឈ្លោះទាស់ទែងជាមួយស្វាមីក្រោយពីស្វាមីសួរនាំរឿងលុយកាក់ ។ជាមួយនឹងវីដេអូខ្លីរបស់ ឌុច លីដា ហាក់ទទួលបានទាំងការសរសើរនិងការរិះគន់ពីសំណាក់អ្នកគាំទ្រ ដោយមានការចូលរួមបញ្ចេញមតិថា«ពូកែសម្ដែងអញ្ចឹងបានគេហៅថាតារាសម្ដែង»

«សម្តែង​បាន​ល្អណាស់​គ្រាន់តែខាងប្រុសសម្តែងមិនសូវសម » ប៉ុន្តែយ៉ាងណាក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់ចំពោះវីដេអូ ឌុច លីដា ថា«បែកអស់ហើយស្រុកខ្មែរ អ្នកខ្លះធើឆ្គួតអ្នកខ្លះធើជា»«លុបវីដេអូនេះទៅបង»«ខ្លាចហើយតារាស្រុកខ្មែរមួយចំនួន»។ ខ្លះទៀតថែមទាំងលើកឡើងថាដោយសារផេកមិនល្បីទើប ឌុច លីដា ប្រឹងសម្តែងរឿងបែបនេះដើម្បីរកប្រាក់ជាដើម។

ឌុច លីដា​ ធ្លាប់ជាតារាសម្តែងលំដាប់ជួរមុខ តែក្រោយមានស្វាមីនាងបានបញ្ចប់អាជីពមួយនេះស្របជីវភាពរស់នៅរបស់នាងក៏មានភាពឡូយឆាយមិនធម្មតាដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post