ព្រះសង្ឃ និងតាយាយជាច្រើនអង្គ នាក់ បានពុលផ្សិតនៅលើភ្នំត្បែង ខេត្តព្រះវិហារ ត្រូវបានពុទ្ធបរិស័ទ្ធដឹកតាមគោយន្ត រួចសែងចុះពីលើជណ្ដើរភ្នំត្បែងបញ្ជូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ 16 មករា។
ហេតុការណ៍ពុលផ្សិតនេះបង្កឱ្យមានការភ្ញាក់ផ្អើល បានកើតឡើងនៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣នេះ នៅលើភ្នំត្បែង វត្តថ្មបីដុំ ក្នុងខេត្តព្រះវិហារ។
បើយោងតាមការបញ្ជាក់ពីព្រះតេជគុណ «» នៅវត្តថ្មបីដុំនេះបានបញ្ជាក់ថា មានព្រះសង្ឃចំនួន២អង្គ និងពុទ្ធបរិស័ទ្ធចំនួន៥នាក់ ដែលជាលោកតា យាយជី និងចុងភៅអ្នកធ្វើចង្ហាន់ក្នុងវត្តថ្មបីដុំ បានពុលដោយសារផ្សិតនេះ។
ព្រះតេជគុណក៏បានបញ្ជាក់អំពីមូលហេតុផងដែរថា ដំបូងឡើយមានតាបសម្នាក់ បានទៅដកផ្សិតពីក្នុងព្រៃមុនកើតហេតុមួយថ្ងៃ យកមកឱ្យចុងភៅធ្វើម្ហូបដូចរាល់ដង តែព្រះតេជគុណក៏មិនដឹងពីប្រភេទផ្សិតអ្វីឱ្យច្បាស់ទេ ដែលបានយកមកស្ល ដោយស្រុះទុកពីល្ងាច ទើបព្រឹកឡើងមកយកមកចម្អិតប្រគេនព្រះសង្ឃ លុះក្រោយមកបានបន្ទាប់ពីហូប និងឆាន់បានមួយសន្ទុះ ក៏ស្រាប់តែមានអាការៈងងុយ ទន់ដៃ ទន់ជើង អ្នកខ្លះកន្ត្រាក់ដៃកន្ត្រាក់ជើង វិលមុខដួលតែម្ដង ដោយក្នុងចំណោមនេះ មាន២នាក់ទេ មានអាការៈស្រាល ក្រៅពីហ្នឹងមានស្ថានភាពធ្ងន់ធ្ងរទាំងអស់។
យ៉ាងណាគិតត្រឹមល្ងាចថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថានភាពអ្នកជំងឺដែលពុល គឺនៅមានតែពីរនាក់លោកយាយ និងតាជីដែលមិនទាន់ដឹងខ្លួន ដោយសារតែវ័យចាស់មានសុខភាពខ្សោយ តែយ៉ាងណាបើតាមការបញ្ជាក់ពីគ្រូពេទ្យគឺអាចជួយសង្គ្រោះបាន ដោយសារតែស្ថានភាពមានការប្រសើរឡើង។
នេះជាសារដាស់តឿនមួយខណៈរដូវកាលនេះ ផ្សិតព្រៃជាច្រើនប្រភេទកំពុងដុះរីកស្គុះស្គាយ ហើយបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកព្រៃកំពុងតែសប្បាយក្នុងការចុះដកមកធ្វើម្ហូបទទួលទាន និងលក់យ៉ាងព្រោងព្រាតតាមដងផ្លូវ ដូច្នោះសូមបងប្អូនដែលមិនស្គាល់ពីផ្សិតច្បាស់ មុននឹងបរិភោគ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀងវាងជួបបញ្ហាបែបនេះ ខាតបង់ពេលវេលា ទ្រព្យសម្បត្តិ ឬអាចប៉ះពាល់ដល់អាយុជីវិត។