header ads

Sponsor

កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគបាលខេត្តសៀមរាប កាលពីថ្ងៃទី២៨  ខែឧសភា ឆ្នាំ២០២៣ បាន ធ្វើការ ស្រាវជ្រាវសាវតា លើហ្វេសប៊ុកឈ្មោះ Ra Vuth ដែលបានបង្ហោះវីដេអូផ្សព្វផ្សាយព័ត៌មាន បំពុលសង្គម ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម អំពីការចាប់ក្មេងវះក្រលៀន ។

កម្លាំងសមត្ថកិច្ចបាននាំខ្លួនបុគ្គលឈ្មោះ  សយ រ៉ាវុធ មកសាកសួរ ហើយសាមីខ្លួនបានសារភាពថា ខ្លួនពិតជាបានយកវីដេអូ មកកាត់ត  និង បង្ហោះ ពិត មែន ក្នុង គោលបំណង ចង់ បង្កើន ប្រជាប្រិយ ភាព ទំព័រ ហ្វេស ប៊ុក របស់ ខ្លួន ដើម្បី ទាញ យក ផលប្រយោជន៍ផ្ទាល់ខ្លួន។

បច្ចុប្បន្ននាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ  និង បញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។ 

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម មេត្តាសូមកុំចែកចាយព័ត៌មានក្លែងក្លាយដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post