header ads

Sponsor

បើតាមការផ្សាយរបស់ផេកអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal Cambodia Fan បានបង្ហោះថា "នេះជារូបកូនខ្មែរដំបូងគេ​ ដែលនឹងត្រូវតាំងបង្ហាញនៅស្តាតEmirates ទីក្រុង​ឡុងដ៍​ភាគខាងជេីង​ប្រទេសអង់គ្លេស។ នេះគឺជាគោលដៅរបស់ក្រុមយេីង​ ដែលបង្ហាញ​អត្តសញ្ញាណ​ប្រទេសកម្ពុជាទៅកាន់ពិភពលោក។" 


បន្ថែមពីនេះវេបសាយរបស់ក្លិបកាំភ្លើងធំ បានគូសបញ្ជាក់នូវចំណុចសំខាន់ថា "យើងបានដាក់បង្ហាញស្នាដៃសិល្បៈទីប្រាំបី និងចុងក្រោយ ដែលនឹងតុបតែងផ្នែកខាងក្រៅនៃកីឡដ្ឋាន Emirates ។ ឈ្មោះនៃស្នាដៃសិល្បៈទីប្រាំបី រកឃើញកន្លែងដែលយើងជាកម្មសិទ្ធិ ត្រូវបានបំផុសគំនិតដោយសម្រង់សម្តីរបស់ Dennis Bergkamp: "នៅពេលអ្នកចាប់ផ្តើមគាំទ្រក្លឹបបាល់ទាត់ អ្នកមិនមែនគាំទ្រវាដោយសារតែពានរង្វាន់ ឬកីឡាករណាម្នាក់ ឬប្រវត្តិសាស្រ្តឡើយ។ អ្នក​គាំទ្រ​វា​ដោយ​សារ​តែ​អ្នក​បាន​រក​ឃើញ​ខ្លួន​អ្នក​នៅ​កន្លែង​ណា​មួយ​នៅ​ទីនោះ  បាន​រក​ឃើញ​កន្លែង​មួយ​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​"។

ផេកអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal Cambodia Fan បានចាប់ផ្ដើមឡើងនៅក្នុងប្រទេសកម្ជុជាជាច្រើនឆ្នាំមកហើយគួរត្រូវបានកត់សម្គាល់តាមសកម្មភាពនានា ក៏ដូចជាការងារសប្បុរសធម៏។ សហស្ថាបនិករួមមានលោក ជា រិទ្ធធេង លោក តុង សុប្រាជ្ញ លោក ជា ម៉ារ៉ូ និងលោក ធុយ វិទូ។

លោក ជា រិទ្ធធេង លោក តុង សុប្រាជ្ញ លោក ជា ម៉ារ៉ូ និងលោក ធុយ វិទូ ថតរូបជុំគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅសិង្ហបុរីដែលកាលនេះក្រុមកាំភ្លើងធំបានមកចូលរួមការប្រកួតមិត្តភាព។


រូបភាពលោក ធុយ វិទូ ដែលជាម្ចាស់ហាងផាមកាហ្វេនៅទួលគោកត្រូវបានដាក់បញ្ចូលនៅក្នុងស្នាដៃសិល្បៈទីប្រាំបី និងចុងក្រោយរបស់ក្លិបបាល់ទាត់កាំភ្លើងធំ។


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post