header ads

Sponsor

ភ្នំពេញ ៖ ឃាត ករ ជា ជន ដៃ ដល់ ដែលចាក់ សម្លាប់ បុរស ម្នាក់ នៅ ក្នុង វង់ ផឹកស៉ី ក្នុង ទំនាស់ រឿង បាត់ លុយ ១០ម៉ឺន រៀល និង រឿង និយាយ មេីល ងាយ កិត្តិយស កូន ស្រី ពេល នេះ ត្រូវ សមត្ថកិច្ចនៃ ការិយាល័យ ព្រហ្ម ទណ្ឌ កម្រិត ធ្ងន់ ក្រសួង មហាផ្ទៃ ស្រាវជ្រាវឃាត់ ខ្លួន បាន ហើយ នៅខេត្ត ព្រៃវែង ។

ប្រតិបត្តិការ ឃាត់ ខ្លួន ជន ដៃ ដល់ ខាង លើនេះ ដែរ ធ្វើ ឡេីង កាល ពី វេលាម៉ោង ១រសៀល ថ្ងៃ ៣០ ខែ ឧសភា ឆ្នាំ ២០២៣ នៅ ចំណុច ផ្ទះ របស់ ម្តាយ ជន ដៃ ដល់ ស្ថិតក្នុង ភូមិឫស្សីស្បាត ឃុំព្រៃខ្នេះ ស្រុកមេសាង ខេត្តព្រៃវែង។
ជន សង្ស័យ ដែលសមត្ថកិច្ច ឃាត់ ខ្លួន ឈ្មោះ ប៉ុន វ៉ុន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ ។

គួរ រំលឹក ថា កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ត្រូវ និង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួល លេខ ៤B តាម បណ្ដោយ ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មាន ករណី បុរសម្នាក់ បាន យក ធុង បាស់ មក បញ្ចាំ អោយ អ្ន ក ស្គាល់ គ្នា ចំនួន ២ម៉ឺន រៀល និង បាន អង្គុយផឹកស៊ី សប្បាយ ក្អាកក្អាយ នៅ ក្នុង បន្ទប់ ជួល ខណៈ ស្រវឹង ស្រឿង ៗរៀងៗខ្លួន ក៏ទាស់ពាក្យសម្តីគ្នារឿងបាត់លុយចំនួន១០មុឺនរៀល ក៏ កើត ជា ជម្លោះ ជេរ ប្រមាថ គ្នា ហើយ ជន ដៃ ដល់ បាន និយាយ ជេរ ប្រទេច ធ្វើ អោយ ប៉ះ ដល់ កិត្តិយស កូន ស្រី ជន រងគ្រោះ ធ្វើ អោយ អោយបុរសជា ជន រងគ្រោះ ទប់ កំហឹង មិន បាន ក៏ស្ទុះ ចូល ទៅ វាយ ជន ដៃ ដល់ ដេីម្បី បញ្ចេញ កំហឹង និង ការ ពារ កិត្តិយស កូន ស្រី បេី ទោះ បី ជាដៃ ដល់ មាន កូន បិត កាន់ នៅនិងដៃ ក៏ ដោយ។ ខណៈ វាយ ប្រតាយប្រតប់ គ្នា ជន រងគ្រោះ ត្រូវ បាន ជន ដៃ ដល់ ចាក់ ត្រូវ ជាច្រើន កាំបិត បណ្ដាល ឲ្យ ស្លាប់ ក្នុង ថ្លុក ឈាម ។ បន្ទាប់ ពី បង្ក ហេតុ ជន ដៃ ដល់ បាន រត់ គេច ខ្លួន បន្សល់ ទុក តែ ម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរី ឆ្នាំ២០២២::ពណ៌ខ្មៅពាក់ ផ្លាកលេខ ភ្នំពេញ 1JC-4317 នៅ និង កន្លែង កេីត ហេតុ។

យោងតាម ចម្លើយ សារភាព របស់ ជន ដៃ ដល់ បាន អោយ ដឹងថា មុន កេីត ហេតុ រូប គេ បាន ទៅ ចូលរួម ផឹកស៊ី នៅ ផ្ទះ ជនរងគ្រោះ ដោយ យក កូនធុងបាសតូច ដែល ខ្លួន ទិញ ក្នុង តម្លៃ ជិត ១០០ដុល្លារ ទៅ ចាក់ ស្តាប់ ។ ហើយ កម្មវិធី ផឹកស៊ី តាំង ពី ព្រឹក រហូត ដល់ ម៉ោង ប្រហែល ជិត ១១ថ្ងៃ ត្រង់ រូប គេ ក៏ ចេញ ទៅ បន្ទប់ ជួល វិញ ដេីម្បី រៀបចំ បាយ ម្ហូប ទុក អោយ ប្រពន្ធ រួច ក៏ បន្ត មកផឹកស៊ី នៅ ផ្ទះ ជនរងគ្រោះ វិញ ។ ប្រភព ដដែល បន្តថា ខណៈ ផឹក រហូត ដល់ ១រសៀល ក៏ បំ បែក ផ្លូវ គ្នា មក ផ្ទះ រៀងៗ ខ្លួន ហើយ រូប គេ ភ្លេច កូន ធុង បាស ក៏ ត្រលប់ ទៅ វិញតែ ស្ត្រី ជន រងគ្រោះ មិន អោយ ក៏ កេីត ជា ទំនាស់ ពាក្យ សម្ដី រឿង បាត់ លុយ ១០ម៉ឺន រឿង រហូត មាន ការ ជេរ ប្រមាថ គ្នា ទៅ វិញ ទៅ មក ហើយ ជន រងគ្រោះ បាន យក ដំបង មក វាយ រូប គេ ក៏ រត់ ទៅ ផ្ទះ យក កូន កាំបិត ហើយ ត្រឡប់ មក វិញ គោលបំណង គំរាម យក កូន ធុង បាស វិញ ម្តង ទៀត តែ ស្ត្រី ជាប្រពន្ធ ជនរងគ្រោះ មិន អោយ ក៏ កេីត ជា ជម្លោះ ជេរ ប្រមាថ ម្តង ទៀត បន្ទាប់ មក ជន រងគ្រោះ បាន យក ដំបង មក វាយ រូប គេ ប៉ុន្តែ រូប គេ ចាប់ ដំបង ជាប់ ក៏ យក កាំបិត ចាក់ ទៅ លេី ជន រងគ្រោះត្រូវ មួយ កាំបិត តែ មិន ច្បាស់ ថា ចំកន្លែង ណា នោះ ទេ ។ ភ្លាមៗនោះ ជន រងគ្រោះ បាន ចាប់ បោក គេ អោយ ដួល និងដី រូប គេ ក៏ ងេីបរត់ចេញ ពី កន្លែង កើត ហេតុ ដោយ មិន ដឹងថា ជន រងគ្រោះ ស្លាប់ បាត់បង់ ជីវិត នោះ ទេ ពេល មេីល អាវ ខ្លួនឯង ប្រឡាក់ សុទ្ធតែ ឈាម ក៏គេច ខ្លួន ទៅ ស្រុក កំណើត តែ ម្ដង ។

ក្រោយ កេីត ហេតុ សមត្ថកិច្ច ជំនាញ បាន ចុះ ទៅ ទី តាំង កន្លែង ប្រមូល ពត៌មាន និង វត្ថុ តាង និង បេីក ការ ស្រាវជ្រាវ តាម ឃាត់ ខ្លួន ជន សង្ស័យ ។ បន្ទាប់ ពី រត់ គេច ខ្លួន បាន រយៈ ពេល ៣ថ្ងៃ ជនសង្ស័យ ត្រូវបាន សមត្ថកិច្ច ការិយាល័យ ព្រហ្ម ទណ្ឌ កម្រិត ធ្ងន់ ក្រសួង មហាផ្ទៃ ស្រាវជ្រាវ ឃាត់ ខ្លួន បាន ហេីយ នៅ ផ្ទះ ម្តាយ បង្កើត របស់ ជន ដៃ ដល់ នៅ ខេត្ត ព្រៃវែង ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post