header ads

Sponsor

លី ម៉ារីណា បានបង្ហាញមុខគូស្នេហ៍ថ្មីនៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៤២ឆ្នាំកាលពីប៉ុន្មានថ្ងៃមុននេះដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនមានការត្រេកអរនិងជូនពរគ្រប់គ្នា ។ អ្វីដែលកត់សម្គាល់គូស្នេហ៍ថ្មីរបស់តារាសម្តែងសាច់សខ្ចីរូបនេះត្រូវបានគេស្គាល់ថាជាឧកញ៉ាដែលមានឈ្មោះថា លឹម លាង។

បើទោះពិធីខួបកំណើតសម្រាប់ឆ្នាំនេះរៀបចំមិនសូវមានភាពអធិកអធមខ្លាំងដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈច្រើនកុះករ និងមានអ្នកសារព័ត៌មានចូលរួមដូចឆ្នាំមុនៗក៏ពិតមែន តែតារាសម្តែង លី ម៉ារីណា បានបង្ហាញនូវភាពរីករាយនឹងក្តីសុខខ្លាំងដោយអ្នកនាងទទួលបានការយកចិត្តទុកដាក់ពីសំណាក់គូស្នេហ៍ថ្មីយ៉ាងគាប់ចិត្តដែលគេបានឃើញនាង រៀបរាប់ពីគុណសម្បត្តិគូស្នេហ៍របស់នាងជាសាធារណៈរួចហើយ ។

អ្វីដែលកត់សម្គាល់អ្នកស្អំបេះដូងថ្មីរបស់ លី ម៉ារីណា ត្រូវបានគេស្គាល់ថាជាអ្នកជំនួញដែលមានឈ្មោះល្បីម្នាក់ហើយលោកក៏មានងារជាឧកញ៉ាផងដែរ ។ ក្នុងនោះក៏មានការព្រលយថាមិនយូរទេ លី ម៉ារីណា នឹងក្លាយជាលោកជំទាវដោយស្របច្បាប់មិនចាញ់មិត្តរួមអាជីពដែលមានដូចជា ចន ច័ន្ទលក្ខិណា ឬ នៅ សូនីតា នោះឡើយ។

មិនទាន់មានការបញ្ជាក់ពីតារាសម្តែង លី ម៉ារីណា ថាពួកគេនឹងរៀបការទៅតាមប្រពៃណីខ្មែរនៅពេលណាប្រាកដទេ ។ ខណៈពេលនេះគេសម្គាល់ឃើញតារាសម្តែង លី ម៉ារីណា កំពុងមមាញឹកទាំងក្នុងការសម្តែងរឿង និងមុខជំនួញនានាដែលមានដូចជាការលក់សម្លៀកបំពាក់ ផលិតផលរក្សាសម្រស់និងហាងលក់នំបញ្ចុកដែលទើបបើកដំណើរការកាលពីពេលថ្មីៗនេះ។ ក្នុងនោះក៏មានការជូនពរឱ្យតារាសម្តែង លី ម៉ារីណា បានជោគជ័យនិងសមប្រកបនៅក្នុងជីវិតស្នេហាលើកទីបីនេះពីសំណាក់អ្នកគាំទ្រជាច្រើន៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post