header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង យុគ ចិន្តា បានបណ្តើរកូនស្រីចូលរួមនៅក្នុងកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ KALKIN SPRING SUMMER COLLECTION 2023 THE ROYALTY របស់អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា ក្នុងនាមជាពិធីការិនី ។ នេះជាលើកដំបូងដែល យុគ ចិន្តា និងកូនស្រីបានធ្វើពិធីការិនីរួមគ្នានៅក្នុងកម្មវិធីដ៏ធំបែបនេះ ។ អ្វីដែលកត់សម្គាល់ទោះទទួលស្គាល់ថាកូនស្រីមានទេពកោសល្យសិល្បៈពីធម្មជាតិក៏ពិតមែន តែពិធីការិនីរូបនេះបានបញ្ជាក់ថា អ្នកនាងមិនទាន់ចង់ឱ្យកូនស្រីប្រឡូកក្នុងវិស័យសិល្បៈទេ ដោយសារចង់ឱ្យកូនបន្តការសិក្សាឱ្យបានចប់ជាមុនសិន។

ស្ថិតក្នុងវ័យ ១៩ឆ្នាំកូនស្រីតែមួយរបស់អ្នកនាង យុគ ចិន្តា ដែលមានឈ្មោះពិតប្រាដកថា យុគ ដាពេជ្រ ហៅ អូនអម នោះកាន់តែមានសម្រស់ស្រស់សោភាមិនចាញ់អ្នកម្តាយប៉ុន្មានឡើយ ។ អ្វីដែលកត់សម្គាល់ដោយសារមានឈាមជ័រជាអ្នកសិល្បៈ អូនអម ក៏មានសមត្ថភាពមិនធម្មតាដែរដោយមានជំនាញ ខាងរបាំបែបជាតិ អន្តរជាតិ ច្រៀង និងពិធីការិនី ផងដែរ ។ ដ្បិតការនិយាយមិនទាន់រលូនល្អ តែគេជឿជាក់ថាកូនស្រីរបស់ពិធីការិនី យុគ ចិន្តា នឹងអាចក្លាយជាពិធីការិនីដ៏មានប្រជាប្រិយភាពទៅថ្ងៃអនាគតក្រោមការបង្ហាត់បង្ហាញពីអ្នកម្តាយដែលជាពិធិការិនីលំដាប់ល្បីបែបនេះ ។

 ទោះទទួលស្គាល់ថាកូនស្រីមានសមត្ថភាពសិល្បៈតាំងពីក្មេងក្តី តែអ្នកនាង យុគ ចិន្តា មិនចង់ឱ្យកូនចូលប្រឡូកឡើយព្រោះខ្លាចកូនស្រីសប្បាយនឹងការងារភ្លេចការរៀនសូត្រពោល អ្នកនាងចង់ឱ្យកូនស្រីបន្តការសិក្សាឱ្បចប់ចុងចប់ដើមសិនទើបចូលប្រឡូកក៏មិនទាន់ហួសពេលដែរ ។គួរបញ្ជាក់ថាសព្វថ្ងៃកូនស្រីអ្នកនាង យុគ ចិន្តា អូនអម ក៏ជានិស្សិតកំពុងបន្តការសិក្សា ផ្នែក Business ហើយក្រៅពីនេះ កូនស្រីអ្នកនាង យុគ ចិន្តា ក៏ជួយមើលការខុសត្រូវមុខរបររបស់អ្នកម្តាយដែលកន្លងមកគេតែងឃើញកញ្ញាឡាយវីដេអូជួយដល់មុខជំនួញរបស់អ្នកម្តាយជាច្រើនដែលមានដូចជាភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ជាដើម ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post